ព្រឹតិ្តការណ៍ថ្មីៗ

Ford Ranger បោះពួយលឿនជ្រុលទៅពន្លះ Highlander ឡើងខឿនទៅបុកចូលទម្លុះរបងផ្ទះវីឡា

3 សប្តាហ៍ មុន 29 តូ សុផល

រាជធានីភ្នំពេញ ៖ រថយន្តទំនើបFord RAN GER មួយគ្រឿងបើកល្បឿនលឿនជ្រុលទៅបុករថយន្តហាយឡែនឌ័រ

មិនទាន់អស់ល្បឿនបោលឡើថខឿនបន្តទៅបុកចូលរបងផ្ទះលោកឧកញ៉ាម្នាក់ រលំទ្វារគ្រាំង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតឡើង​កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅបុរីវិមានភ្នំពេញ ចំណុចមុចវិឡាលេខ១៨អា ផ្លូវលេខ៣៤៨អា តាមផ្លូវលេខ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។

រថយន្តបង្កម៉ាក Ford RANGER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-0919 បើកបរដោយឈ្មោះវ៉ាន់ សុភ័ក្រ ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅក្បែរកន្លែងកើតហេតុ ។ ចំណែកភាគីរថយន្ត ម៉ាក Highlander ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AW-6231 បើកបរដោយបុរសជនជាតិចិនម្នាក់ឈ្មោះ យិន ហ្វូជិញ អាយុ៣៧ឆ្នាំ មានលំនៅក្បែរកន្លែងកើតហេតុ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្ត Ford Ranger បើកល្បឿនលឿនពីលិចទៅកើត លុះដល់ចំណុចផ្មូវខ្វែង កន្លែងកើតហេតុ ជ្រុលទៅបុករថយន្តហាយឡែនឌ័រ បើកពីត្បូងទៅជើង បណ្តាលឲ្យខ្ទេចមុខ ដោយមិនទាន់អស់ល្បឿន បោលឡើងខឿន បន្តទៅបុកចូលផ្ទះលោកឧកញ៉ាម្នាក់ បាក់រលំទ្វារដែកគ្រាំង ខ្ទេច ។

ក្រោយកើតហេតុ ភាគីទាំង៣ធ្វើការសម្របម្រួលតែចរចាគ្នាមិនត្រូវ មានតែហៅប៉ូលិសមកពិនិត្យជាក់ស្តែង វាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!