ព្រឹតិ្តការណ៍ថ្មីៗ

សម្ដេចក្រឡាហោម ៖ មន្ទីរពេទ្យនគរបាល មិនមែនបម្រេីសេវាព្យាបាល​តែមន្ត្រីនគរបាលតែប៉ុណ្ណោះទេ​ គឺសម្រាប់ប្រជាពលរដ្ឋទូទៅទាំងអស់​ផងដែរ!

4 ខែ មុន 194 តូ សុផល

ខេត្តបាត់ដំបង ៖ បន្ទាប់ពីបានអញ្ជើញបិទសន្និបាតរដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះសម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញសួរសុខទុក្ខថ្នាក់ដឹកនាំ និង មន្រ្តីវរៈការពារព្រំដែន និងក្រុមអ្នកសាងសង់អគារ មន្ទីរពេទ្យនគរបាល និងអគារអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកងរាជអាវុធហត្ថខេត្តបាត់ដំបង។

នាឱកាសនោះសម្ដេចក្រឡាហោម​ បានអញ្ជេីញត្រួតពិនិត្យសំណង់អគារមន្ទីរពេទ្យ​ និងសំណេះសំណាលជាមួយក្រុមការងារ​ហេីយសម្ដេចបានបញ្ជាក់ដែរថា​ មន្ទីរពេទ្យនេះ មិនមែនបម្រេីសេវាព្យាបាល​តែមន្ត្រីនគរបាលតែប៉ុណ្ណោះទេ​ គឺសម្រាប់ប្រជាពលរដ្ឋទូទៅទាំងអស់​ ផងដែរ​។

នៅក្នុងបរិយាកាសដ៏ស្និតស្នាលនេះ សម្ដេចឧបនាយករដ្ឋមន្រ្តី បានឧបត្ថម្ភជូនស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងនោះមាន វរៈការពារព្រំដែនលេខ៣១០, ៨១៧, ៨១៩, និង៨២៣ ដោយក្នុងមួយវរៈ ទទួលបានអង្ករ ២ តោន ត្រីខ៥កេស មី២៥កេស និងថវិកា២លានរៀល និងបានឧបត្ថម្ភជូនកងរាជអាវុធហត្ថខេត្តបាត់ដំបង នូវអង្ករ៥តោន ត្រីខ៥កេស មី៥០កេស និងថវិកា២លានរៀល។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានឧបត្ថម្ភជូនក្រុមកម្មករសាងសង់អគារមន្ទីរនគរបាលចំនួន២០នាក់ ក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល ក្រុមកម្មករសាងសង់អគារអន្តរាគមន៍ចំនួន២០នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល។

ដោយឡែកនាឱកាសនោះដែរ សម្ដេចក្រឡា ស ខេង ក៏បានឧបត្ថម្ភជូន ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្រ្តមណ្ឌលបាត់ដំបង នូវអង្ករ៥តោន និងមី៥០កេស ជូនឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងនូវអង្ករ៣តោន និងមី៣០កេស។

ចំណែករដ្ឋបាលស្រុកបរវេល និងក្រុមការងារមនុស្សធម៌ ក៏ទទួលបានការឧបត្ថម្ភពីសម្ដេចក្រឡាហោម ស ខេង ដែរ ដែលក្នុងនោះ រដ្ឋបាលស្រុកបរវេលទទួលបានអង្ករ៣តោន មី២០កេស ហើយក្រុមការងារមនុស្សធម៌វិញទទួលបានអង្ករ៣តោន និងមី៥០កេស​ ។

បន្ទាប់ពីបានត្រួតពិនិត្យ​ និងសំណេះសំណាលនៅសំណង់អគារមន្ទីរពេទ្យរួចមក​ សម្ដេចក្រឡាហោម​បានអញ្ជេីញបន្តដំណេីរចុះត្រួតពិនិត្យសំណង់អគារបណ្ណាល័យ​ ដែលជាអំណោយរបស់សប្បុរសជន​ នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!