ព្រឹតិ្តការណ៍ថ្មីៗ

​ពិធីប្រកាស​តែងតាំង​អភិបាល ស្រុកកោះសូនិន ក្រោម​អធិប​តីភាព​ ឯកឧត្តម គួច ចំរើន

5 ខែ មុន 92 តូ សុផល

ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ជា ជាង ស្នងការរង ទទួលដឹកនាំការងារស្រុកកោះសូទិនតំណាង លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង ពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាលស្រុកកោះសូទិន ដោយ​ លោក​ យី​ វណ្ណៈ​ ជាអភិបាល​រង​ស្រុក​កំពង់​សៀម​ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​កោះសូទិន​ ជំនួស​ លោក​ ផេន​ សុផល​ ដែលត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​កាន់មុខ​តំណែង​ជា​អភិបាល​ស្រុក​បាធាយ​វិញ​។

ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រីប្រធានការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាស្រុក មេឃុំ មេភូមិ តំណាងសមាគមខ្មែរឥស្លាម លោកគ្រូ អ្នកគ្រូ តាជី យាយជី ផងដែរ សរុបចំនួន ៣១០នាក់៕

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់អភិបាលស្រុកថ្មី ត្រូវធ្វេីយ៉ាងណាដឹកនាំមន្ត្រីរាជការក្រោមឱវាទបម្រេីសេវាសាធារណ:ជូនប្រជាពលរដ្ឋតាមមូលដ្ឋានឱ្យមានប្រសិទ្ធិភាព​ តាមតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋមានភាពល្អប្រសេីរឡេីង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!