ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមប្រឹក្សាខណ្ឌសែនសុខ បើកកិច្ចប្រជុំសាមញ លើកទី៥៧ អាណត្តិទី២

2 ខែ មុន 26 តូ សុផល

 ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ លើកទី៥៧ អាណត្តិទី២  ក្រោមអធិបតីភាពលោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ និងសមាជិកអង្គប្រជុំ សរុបអ្នកចូលរួម ៥៤នាក់ ដោយមានរបៀបវារៈប្រជុំចំនួន ០៧ចំណុច ដូចខាងក្រោម៖

១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ   សាមញ្ញ លើកទី៥៦ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ។

២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌសែនសុខ។

៣.ពិនិត្យអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាខណ្ឌ អណត្តិទី២(២០១៤-២០១៨)។

៤.ពិនិត្យ និងអនុម័តលើរបាយការណ៍បិទបញ្ជីចំណូលចំណាយឆ្នាំ២០១៨ របស់រដ្ឋបាលខណ្ឌសែនសុខ។

៥.ពិនិត្យ និងអនុម័តលើសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ ឧបត្ថម្ភជូនមន្រី្ត បុគ្គលិក នៃរដ្ឋបាលខណ្ឌប្រចាំខែកុម្ភៈ ឆ្នាំ២០១៩។

៦.ស្តាប់របាយការណ៍ការិយាល័យប្រជាពលរដ្ឋ និងរបាយការណ៍គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខណ្ឌ

៧.បញ្ហាផ្សេងៗ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!