ព្រឹតិ្តការណ៍ថ្មីៗ

William Guang៖ សម្តេចតេជោ បញ្ជាផ្ទាល់អោយ ពិនិត្យដកមេបញ្ជាការយោធាខេត្តព្រះសីហនុ ពីតំណែង និងគម្រាមកដកដំណែង អភិបាលរងខេត្តម្នាក់ទៀតផង

3 ខែ មុន 2158 តូ សុផល

William Guang ៖ លទ្ធផលធំ៤ ដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីបក្សខ្មែរក្រោកទទួលបានក្នងកិច្ចប្រជុំប្រចាំឆមាស

របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្រោមអធិបតីភាព សម្ដេចតេជោ ខណៈដែលមានការភ្ជាប់វីឌីអូ conference ទៅគ្រប់ខេត្តក្រុងនិងយោធាទាំងអស់ ហើយ សម្ដេច បានបញ្ជាផ្ទាល់ភ្លាមៗ តែម្ដង

ទី១ ប្រតិភូគណបក្សខ្មែរក្រោកបានលើកពីការសោកស្ដាយចំពោះលទ្ធផលប្រើហិង្សានៅក្នុងការចុះអនុវត្តន៍សាលដីកាខុសច្បាប់នៅ ភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ដែលមានពាក់ព័ន្ធផលប្រយោជន៍អ្នកធំគ្រាក់ៗ «បញ្ហានេះ សម្ដេចតេជោ បានឆ្លើយតបភ្លាមថា លោក សោកស្ដាយ ហើយលោក បញ្ជាផ្ទាល់អោយពិនិត្យ ដកមេបញ្ជាការយោធាខេត្តព្រះសីហនុ ពីតំណែង» ដោយឡែកសម្ដេចតេជោ គម្រាមដកដំណែងចោលអភិបាលរងខេត្តព្រះសីហនុ ដែលពាក់ព័ន្ធទៅបញ្ហាដីធ្លី ។

ទី២ ប្រតិភូគណបក្សខ្មែរក្រោកបានលើកពីបញ្ហាគ្រួសារនិយមក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងលោក ធឹម សុផា ដែលសណ្ដោងបងប្អូនកូនក្មួយ២២នាក់មកនៅធ្វើការក្រោមនាយកដ្ឋានតែមួយ«បញ្ហានេះសម្ដេចតេជោ ថាវាជាការខុសឆ្គង បើសិនមានករណីនេះ ក្នុងនាយកដ្ឋានតែមួយ តែមានចំណុចខ្លះដែលត្រូវលើកលែង ប្រសិនជាបញ្ហានោះវាកើតពីការស្រលាញ់គ្នារបស់កូនៗ បានភ្ជាប់សាច់ឈាមគ្នា»។

ទី៣ ប្រតិភូគណបក្សខ្មែរក្រោកបានលើកពីបញ្ហាការរំលោភយកចំការស្រល់របស់អតីតព្រះមហាវីរក្សត្រនៅខេត្តមណ្ឌលគីរី «បញ្ហានេះ សម្ដេចតេជោបានហៅតាមអតីតបាលខេត្ត អោយបានទទួលដឹងលឺ»។

ទី៤ ប្រតិភូគណបក្សខ្មែរក្រោកបានលើកពីបញ្ហាដំណោះស្រាយលើផលកសិកម្មដែលគ្មានទីផ្សាជាពិសេសបញ្ហាកង្វះខាតទឹកខណៈភាពរាំងស្ងួតមកដល់នាពេលខាងមុខ «បញ្ហានេះសម្ដេចតេជោបានបញ្ជាផ្ទាល់ទៅគ្រប់ខេត្តក្រុងអោយដោះស្រាយបញ្ហាប្រភពទឹកដល់កសិករតែម្ដង»។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!