ព្រឹតិ្តការណ៍ថ្មីៗ

ជិះម៉ូតូឌុបគ្នាលឿនពេក ខ្វះការប្រុងប្រយត្ន័​ ជិះកាត់ផ្លូវមានដីខ្សាច់ច្រើន ផ្លូវ៦០ម៉ែត្រ​ ស្រាប់តែរអិលដួលបោកអូសជិត១០ម៉ែត្រ​ របួសធ្ងន់​ ឈាមតាមត្រចៀក

7 ខែ មុន 62 តូ សុផល

រាជធានីភ្នំពេញ​ ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាត្រឡប់មកពីជួបជុំមិត្តភ័ក្តវិញ សង្ស័យស្រវឹងស្រា​ បានជិះម៉ូតូឌុបគ្នា ក្នុងល្បឿនយ៉ាងលឿន​ ខ្វះការប្រុងប្រយត្ន័​ ជិះចូលផ្លូវមានដីខ្សាច់ច្រើន បណ្ដាលរអិលដួលយបោកអូសជិត១០ម៉ែត្រ​ រងរបួសធ្ងន់ទាំងពីរ​នាក់ និងមានឈាមចេញតាមត្រចៀកថែមទៀតផង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅវេលាម៉ោងជិតរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ហួសផ្លូវចូលសាលាខណ្ឌមានជ័យប្រហែល៣០ម៉ែត្រ​ ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ យុវជន២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AF-3906 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកើតហេតុផ្លូវបត់ចូលការដ្ឋានមានដីខ្សាច់ច្រើន ស្រាប់តែពួកគេជិះចូលកាត់ដីខ្សាច់នោះ បណ្ដាលឱ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ទាំងពីរនាក់​ ដោយមានឈាមចេញតាមត្រចៀកថែមទៀតផង ហើយត្រូវបានអ្នកឃើញហេតុការណ៍ផ្ទាល់រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានទាក់ទងរថយន្តសង្គ្រោះបន្ទាន់ឲ្យចុះមកដឹកជនរងគ្រោះទាំង២នាក់ យកទៅសង្គ្រោះផង។

បន្តិចក្រោយមក​គេឃេីញមានរថយន្តគិលានសង្គ្រោះមួយគ្រឿង​ របសគ្លីនិកឯកជន​ មហានគរ​ បានមកដឹកយកជនរងគ្រោះទាំង២នាក់ បញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ។

បច្ចុប្បន្នក្រោយពេលកើតហេតុម៉ូតូរបស់ជនរងគ្រោះត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមដឹកយកទៅរក្សាទុកនៅប៉ុស្តិ៍បណ្ដោះអាសន្នសិនដើម្បីរងចាំ​សាច់ញាតិ​យកឯកសារពាក់ព័ន្ធមកបញ្ជាក់​ រួចប្រគល់ជូនវិញ​ ។ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ