ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រី​យោធា​ម្នាក់​ ស្រវឹងស្រា​ ដក​កាំភ្លើង​បាញ់​គូ​ជំលោះ​២​គ្រាប់​ ក្នុងហាងខារ៉ាអូខេ Party KTV បែរជា​ត្រូវ​ដៃ​ខ្លួន​ឯង​ ហើយសមត្ថកិច្ចឃាត់ខ្លួនទៀត!

2 ខែ មុន 233 តូ សុផល

រាជធានីភ្នំពេញ ៖ បុរស៣នាក់បើករថយន្តមួយគ្រឿងចូលទៅផឹកស៊ីក្នុងខារ៉ាអូខេផាត់ធី ស្រវឹងស្រាជោគជាំ ខណៈពេលចេញមកវីញ ស្រាប់តែមានបុរសម្នាក់ទៀតជាភ្ញៀវដែរ បានចូលទៅសួររកកន្លែងផឹកបន្តទៀត ដោយស្មានតែពួកគេទាំង៣នាក់នោះជាបុគ្គលិកក្នុងខារ៉ាអូខេនោះ ភ្លាមនោះបុរសម្នាក់បានដើរមកទះ២ដៃកណ្តាលមុខ ធ្វើឲ្យបុរសរូបនោះខឹង ក៏រុញច្រានវិញ បណ្តាលឲ្យដួលអុកគូទ ធ្វើឲ្យបុរសជនបង្កងើបមកវិញ ដកកាំខ្លីបាញ់គំរាម ២គ្រាប់ តែគ្រាប់ទី២ បែរជាបាញ់ត្រូវដៃខ្លួនឯង បាញ់ឈាមជោគដី ធ្វើឲ្យផ្អើលដល់ភ្ញៀវចូលទៅផឹកសុីដទៃទៀត​ ក៍ដូចជាបុគ្គលិករត់ជាន់ជើងគ្នា បង្កឲ្យកាភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំ រួចឃាត់ខ្លួនយកទៅស្នាក់ការប៉ុស្តិ៍កាកាប១​ភ្លាមៗតែម្ដង។

ហេតុការណ៍ផ្ទុះអាវុធនេះបង្កឲ្យមានការភ្ញាក់ផ្អេីលឡេីងកាលពីវេលាម៉ោង០១:៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃព្រហស្បត្តិ៍​ ទី២៨ ខែកុម្ភៈឆ្នាំ២០១៩ ស្ថិតនៅចំណុចខារ៉ាអូខេផាត់ធី តាមបណ្តោយផ្លូវ២០០៤ ក្រុម១៤ ភូមិត្រពាំងល្វា សង្កាត់កាកាប់១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​។

យោងតាមប្រភពពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងមកឈប់នៅទីតាំងកើតហេតុខាងលើហើយសួរនាំទៅបុគ្គលិកក្នុងខារ៉ាអូខេនោះថា មាននៅសល់កន្លែងផឹកទៀតទេ ខណៈនោះជួននិងជនដៃដល់ និងបក្ខពួក២នាក់នាក់ទៀត ទេីបចេញពីផឹកសុីបំណងចេញមកក្រៅហើយក៍បានជួបនងបុរសដែលជាជនរងគ្រោះកំពុងតែសួនាំបានដើរមកទះ២ដៃកណ្តាលមុខ​ ស្មានតែបុគ្គលិកនៅក្នុងខារ៉ាអូខេនោះ ភ្លាមៗនោះបុរសជាជនរងគ្រោះបានសួរទៅវិញថា​ មានរឿងអ្វី​ បានជាវាយខ្ញុំ ហើយបានរុញច្រានជនដៃដល់នោះវិញ បណ្តាលដួលអុកគូទទៅលើដី បន្ទាប់មកជនដៃដល់ងើបមក បានដកកាំខ្លីមួយដើម (មិនចាំម៉ាក) បានបាញ់គំរាម២គ្រាប់ តែគ្រាប់ទី២​ បែជាត្រូវចំដៃខ្លួនឯង បាញ់ឈាមជោគដី ទេីបធ្វើឲ្យភ្ញៀវចូលទៅផឹកសុីដទៃទៀត​ ក៍ដូចជាបុគ្គលិករត់ជាន់ជើងគ្នា បង្កឲ្យកាភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំ រួចឃាត់ខ្លួនយកទៅស្នាក់ការប៉ុស្តិ៍កាកាប១​ភ្លាមៗតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកឃាត់ខ្លួនជនបង្កនិងបក្យពួកព្រមទាំងជនរងគ្រោះមកប៉ុស្តិនគរបាលសង្កាត់កាកាបទី១ ដើម្បីសាកសួរបន្តនិងចាត់ការទៅតាមនិតិវិធច្បាប់៕​ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!