ព្រឹតិ្តការណ៍ថ្មីៗ

សាហាវជាង​ ទេព​ បូព្រឹក្ស​ទៀត! មន្ត្រីយោធាម្នាក់អាងខ្លួនផ្កាយ៣ ទះកំផ្លៀងនារីអ្នកចំរៀងក្នុងភោជនីយដ្ឋាន​ “បឹងមាស​” ២កំផ្លៀង​ព្រោះតែខឹងបបួលនាងទៅគេង​ តែនាងបដិសេធមិនព្រមទៅ​!

3 សប្តាហ៍ មុន 108 តូ សុផល

រាជធានីភ្នំពេញ​ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយស្រដៀងទៅនឹងករណីជះស្រា​លេី​កញ្ញា​ ទេព​ បូព្រឹក្ស​ កន្លងទៅដែរ​ តែករណីនេះឈានដល់ការប្រេីហឹង្សា​ ខណៈដែលបុរសម្នាក់ អះអាងថាខ្លួនជាមន្រ្តីយោធាផ្កាយ៣ ខឹងបបួលនារីម្នាក់ ជាអ្នកចំរៀងក្នុងភោជនីយដ្ឋាន​ “បឹងមាស​“​ ទៅគេងជាមួយ​ តែនាងបដិសេធមិនព្រម​ ក៏ផ្ទុះកំហឹងលេីកដៃ ទះនាង២កំផ្លៀង ផ្អេីលអស់នៅក្នុងភោជនីយដ្ឋាន​ “ បឹងមាស ​“ ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វារ​ ​ខណ្ឌជ្រោយចង្វារ​ កាលពីវេលាម៉ោង១១យប់​ ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ។

នារីរងគ្រោះមានឈ្មោះ​ យិន​ ស្រីពៅ​ អាយុ៣៥ឆ្នាំ​ មុខរបរ​អ្នកចម្រៀង​ ស្នាក់នៅសង្កាត់ព្រែកលាភ​ ខណ្ឌជ្រោយចង្វារ​ ។ ចំណែកបុរសដៃដល់ត្រូវបានគេស្គាល់ថា​ ជាយោធា ពាក់ផ្កាយមាស​៣​ ជិះរថយន្ត​ Mazda ពាក់ស្លាកលេខ​ ខេមរភូមិន្ទ​០២​ 2-1215​ ។ បន្ទាប់ពីបានទះកំផ្លៀងនារីរងគ្រោះរួច​ ជនដៃដល់បានឡេីងជិះរថយន្តចេញពីហាងយ៉ាងព្រងេីយ គ្មានខ្វល់ពីទង្វេីដែរមិនគប្បីរបស់ខ្លួនឡេីយ​ ។ 

ទេីបនារីរងគ្រោះកេីតទុក្ខមិនសុខចិត្ត បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ​ ដេីម្បីរងចាំចំណាត់ការរបស់សមត្ថកិច្ចជួយដោះស្រាយតាមនិតិវិធីច្បាប់​ ។ 

គួររំលឹកផងដែរថា កំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង គប់កំប៉ុងស្រាបៀរទៅលេីរូបនាង ខណៈនាងកំពុងតែច្រៀងនៅលេីឆាក ទេីបធ្វេីអោយ​កញ្ញា​ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​វេលាម៉ោង​១០:០៥នាទីយប់​ ថ្ងៃអង្គារ៍​ ទី២៥ ខែធ្នូ​ ឆ្នាំ២០១៨ នៅក្នុងភោជនីយដ្ឋាន​មួយ​យីហោ​ សមុទ្រ​ ជិតមន្ទីរពេទ្យ​កុមារជាតិ​ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ ភ្នំពេញ​ ។ 

ទេីបធ្វេីអោយ​កញ្ញា​ ទេព​ បូព្រឹក្ស​ កេីតទុក្ខមិនសុខចិត្ត ទេីបធ្វេីការ Live វិដេអូផ្ទាល់ ចេញពី​គណនេយ្យ​ផេក​ហ្វេសប៊ុក​របស់កញ្ញា​ផ្ទាល់ ហេីយដង្ហេីយរកក្រុមអ្នកសារព័ត៌មានអោយចុះទៅជួយផ្សាយរក​យុត្តិធម៌​ជូននាងផង រហូតមហាជនពេញហ្វេសប៊ុក Likes និង Shares ចែកចាយ Video ​បន្តបន្ទាប់គ្នា​ បង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកញ្ញាស្រែកយំខ្លាំងៗតាមរយៈ Live Video នោះ ព្រោះតែកញ្ញាមកចម្រៀងតាមការអញ្ចើញរបស់ភោជនីយដ្ឋានខាងលេី​ ដែលជា​ Events របស់ក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េនោះ​ ។ ក្នុងវិដេអូ Live នោះដែរ​ គេលឺសំលេងម្ចាស់ហាង​បានព្យាយាមនិយាយទៅកាន់កញ្ញា​ ទេព​ បូព្រឹក្ស​ ដេីម្បីសុំសម្រួលបានអត់? តែកញ្ញាតបវិញថា​ រឿងគេយក​កំប៉ុង​ស្របៀរគប់មកនាងខ្ញុំប៉ុណ្ណោះហេីយ​ សម្រួលយ៉ាងម៉េច? ដោយកញ្ញា​ បូព្រឹក្ស​ មិនព្រមសម្រួល​ ទហើយខណៈកំពុងតែស្រែកច្រៀងសុខៗស្រាប់តែ មានគេយកកំប៉ុងស្រាបៀរគប់លើកញ្ញា ធ្វើឲ្យកញ្ញាខ្មាស់គេ និងខឹងសម្បារយ៉ាងខ្លាំង ដោយសារតែទង្វើមើលងាយ និងមិនឲ្យតម្លៃមកលើកញ្ញា។

រហូតក្រោយមក កញ្ញា ទេព បូព្រឹក្ស បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិទឹកល្អក់១ ទារសំណងទឹកប្រាក់ ចំនួន១០ម៉ឺនដុល្លារ ពីបុរសជនបង្ក រួមទាំងថៅកែហាង នឹងក្រុមហ៊ុនស្រាបៀរ(hite) ដែលបាននាំនាងមកច្រៀង ដែលមិនបានគិតពីសុវត្ថិភាពរបស់នាង បណ្តោយឲ្យជនសង្ស័យជះស្រាមកលើនាង។​ តាមការបញ្ជាក់របស់ បូព្រឹក្ស ផ្ទាល់ថាគឺ ទាមទារ​សំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារនេះ នាងនឹងយកទៅឧបត្តម្ភកុមារកំព្រា និងមនុស្សធម៌ ។

តែទីបំផុត បុរស​ដែលជា​ជនបង្ក ជះ​ស្រា​បៀរ​លើក​ញ្ញា ទេព បូ​ព្រឹក្ស​នោះ នៅ​រសៀល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ តាម​ការចង់បាន​រប​ស់ក​ញ្ញា ទេព បូ​ព្រឹក្ស ដែលជា​ជនរងគ្រោះ ខណៈដែល​សំណង​រដ្ឋប្បវេណី​ខូចខាត​កិត្តិយស បញ្ចុះ​ត្រឹម​១​ម៉ឺន​ដុល្លារ ​។​ ហេីយ ទេព បូ​ព្រឹក្ស បានធ្វេី​​សន្និសីទ​សារព័ត៌មាន​ រួចប្រាប់អោយដឹង​ថា ៖ លុយ​១​ម៉ឺន​ដុល្លារ​នេះ នឹងត្រូវ​បែងចែក​ជា​ពីរ​ផ្នែក ទី​១ ចំនួន ៣.០០០​ដុល្លារ នឹង​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ចំនួន ៧.០០០​ដុល្លារ​ទៀត នឹង​យកទៅជួយ​សង្គម និង​កុមារកំព្រារ​ជាដើម ។

ពាក់ព័ន្ធ​នឹងអ្នកចម្រៀង​តាម​ភោជនីយដ្ឋាន​វិញ នារីរងគ្រោះក៏ជាអ្នកចម្រៀងដែរ​ តែត្រូវបានបុរស​ម្នាក់​ ដែលអះអាងខ្លួនឯងពាក់សិក្ត៣​នោះ​ បានប្រេីហិង្សាលេីនាង​ ដោយទះ​កំផ្លៀងមួយទំហឹងដៃ បន្ទាប់ពី​ខឹងបបួលនាងទៅគេងជាមួយ​ តែនាងបដិសេធថា​ នាងលក់តែសំឡេងប៉ុណ្ណោះ​ នាងមិនលក់ខ្លួនទេ បន្ទាប់ពីបានទះកំផ្លៀងនារីរងគ្រោះរួច​​ បុរសជេីងខ្លាំង​រូបនោះ ប្រញាប់ប្រញាល់​ដេីរចេញពីហាង​ រួចបេីករថយន្ត Mazda ពាក់ស្លាកលេខខេមរភូមិន្ទ​ ០២​ 2-1215​ ចេញពីហាងយ៉ាងព្រងេីយ គ្មានខ្វល់ពីទង្វេីដែរមិនគប្បីរបស់ខ្លួនឡេីយ​ ។

សង្ឃឹមថាច្បាប់នឹងមិនបណ្ដោយអោយមនុស្សអាង​ស័ក្តិ​ អាងអំណាចបែបនេះ ដេីរបង្កបញ្ហាដាក់អ្នកទៃ​ ជាពិសេសស្ត្រីអ្នកចម្រៀងតាម​ភោជនីយដ្ឋាន​ ដែលលោកបានទះកំផ្លៀងនាង​ ព្រោះតែនាង​បដិសេធ​មិនព្រមទៅគេងជាមួយនោះ​ ដែលនេះបង្ហាញពី​ ការមិនអោយតម្លៃស្ត្រី​ និងមេីលងាយស្ត្រីថែមទៀតផង យេីងខ្ញុំទាំងអស់គ្នា​ជាក្រុមអ្នកសារព័ត៌មានពេលយប់ទាំងអស់ សូមគោរពស្នើរសុំឲ្យសមត្ថកិច្ចមេត្តាជួយរកយុត្តិធម៌ដល់ស្ត្រីអ្នកចម្រៀងក្នុង​ភោជនីយដ្ឋាន​ខាងលេីនេះផង និងស្នើរឲ្យជនបង្កហេតុចូលខ្លួនដោះស្រាយឲ្យឆាប់បំផុត និងតាមសន្តិវិធី ។ (អត្ថបទដោយ​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!