ព្រឹតិ្តការណ៍ថ្មីៗ

យុវជន០២នាក់ត្រូវបានសមត្ថខណ្ឌសែនសុខឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

3 សប្តាហ៍ មុន 15 តូ សុផល

ភ្នំពេញ៖សមត្ថកច្ចខណ្ឌសែនសុខប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៩ និង៥០នាទី នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់រួមមាន ៖

ទី០១-ឈ្មោះ រី រ៉ែន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

ទី០២-ឈ្មោះ សុខ វណ្ណឌឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

សម្ភារៈដកហូតបានរួមមាន ៖ក្រាម០១កូនថង់តូច និងម៉ូតូ០១គ្រឿង ម៉ាកឡែត ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1HG-5332 ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានដាក់គោកដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចខាងលើ ឃើញជនសង្ស័យចំនួន០២នាក់  កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!