ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថខណ្ឌសែនសុខបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន០៣នាក់!

5 ខែ មុន 43 តូ សុផល

ភ្នំពេញ៖កម្លាំងល្បាតខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៨ និង០០នាទី នៅចំណុចតាមផ្លូវស១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់រួមមាន ៖

ទី០១-ឈ្មោះ ម៉ន កែវឡុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ទី០២-ឈ្មោះ អ៊ុល កែវឡុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងចម្លាក់ ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ទី០៣-ឈ្មោះ ចាន់ រ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងចម្លាក់ ស្នាក់នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារៈដកហូតបានរួមមាន ៖ ក្រាមសថ្លា ០៧កូនថង់តូច និងទូរសព្ទ័ដែ០៤គ្រឿង។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មានថា នៅចំណុចខាងលើមានការចែកចាយ និងលក់ថ្នាំញៀន ក្រោយពីទទួលព័ត៌មាន សមត្ថិកិច្ចយើងបានចុះដល់ចំណុចកើតហេតុ  ឃាត់ខ្លួនសង្ស័យបានចំនួន០៣នាក់  រួមទាំងវត្ថុតាង យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!