ព្រឹតិ្តការណ៍ថ្មីៗ

លោក​ ឌី​ រ័ត្នខេមរុណ ដឹកនាំកម្លាំង ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ​ ដើម្បីពង្រឹង​សន្តិសុខ​សុវត្ថិភាព​ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​!

3 ខែ មុន 95 តូ សុផល

រាជធានីភ្នំពេញ​ ៖ ដោយមានការយកចិត្តទុកដាក់អំពីសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងមានការចង្អុល បង្ហាញពីឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​រាជធានីភ្នំពេញ​ នៅវេលាម៉ោង០៨:០០យប់ ត្រូវនឹងថ្ងៃពុធ ទី២៧ ខែកុម្ភៈ​ ​​ ឆ្នាំ២០១៨នេះ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និង​ជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ បានឲ្យលោក ឌី​ រ័ត្នខេមរុណ​​ អភិបាលរងខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ រួមមានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កម្លាំងសន្តិសុខសាលាខណ្ឌមានជ័យ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ឆែកអាវុធជាតិផ្ទុះ នៅចំណុចទល់មុខមហាលាភ ផ្ដត់ផ្គង់សម្ភារៈសំណង់ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

កម្លាំងសរុប ៥១នាក់​ ៖ កម្លាំងសន្តិសុខសាលាខណ្ឌ​ ២៥នាក់ កម្លាំងនគរបាល​ខណ្ឌមានជ័យ ១៨នាក់ កម្លាំងកងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ ០៨នាក់ ​។

ដោយបានធ្វើការត្រួតពិនិត្យចប់នៅវេលាម៉ោង០៩:៣០នាទីយប់ថ្ងៃដដែល ជាលទ្ធផលបានធ្វើការត្រួតពិនិត្យ​ម៉ូតូចំនួន​ ៨៧គ្រឿង អត់មួក ២៥គ្រឿង អត់កញ្ចក់ ៦គ្រឿង បានធ្វើការណែនាំអប់រំដល់ម្ចាស់ម៉ូតូទាំងអស់ អោយចូលរួមអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យរថយន្តបានចំនួន ៤៦គ្រឿង​ ក្នុងនោះមានរថយន្ត ០៣គ្រឿង ដោយធ្វើការអប់រំដល់ម្ចាស់រថយន្តអោយចូលរួមអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរលើផ្លូវសាធារណៈផងដែរ ។

ជាមួយគ្នានេះដែរ​ ក៏មានរថយន្តកុងទីន័រ ០២គ្រឿង​ ដែលបេីកចូលក្រុងមុនម៉ោងកំណត់​ ត្រូវបានលោក​ ឌី​ រ័ត្នខេមរុណ​ អភិបាលរងខណ្ឌមានជ័យ​ បញ្ជាអោយកម្លាំងឃាត់​យកទៅសាលាខណ្ឌមានជ័យផងដែរ​ ចំណែកឯអាវុធជាតិផ្ទុះឆ្លងកាត់ ចំនួន​ ០១ដេីម ម៉ាក K59 មានច្បាប់ និងលិខិតបេសកម្មត្រឹមត្រូវ និងគ្រឿងញៀនពុំមានឆ្លងកាត់នោះទេ៕​ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!