ព្រឹតិ្តការណ៍ថ្មីៗ

កញ្ញា សូដានីតា ៖ មានតែយំប្រាប់ Facebook កុំអី ប្រេះទ្រូងស្លាប់…!

2 ខែ មុន 350 តូ សុផល

So Danita បានសរសេរភ្ជាប់រូបភាពទឹកភ្នែក បញ្ជាក់នូវភាពសោកសៅ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ អរគុណដែលគេបង្កើត អោយមាន Facebook ដើម្បីអោយខ្ញុំសរសេររឿងពិបាកចិត្តប្រាប់ទៅអ្នកផ្សេងនឹងបានធូរចិត្ត នឹង បានមានអ្នកជួយអោយយោបលខ្លះកុំអីខ្ញុំប្រហែលប្រេះទ្រូងស្លាប់ដោយ សារមនុស្សគ្រួសារកូរហើយ ជីវិត😭នេះជាលើកទី២ហើយ ដែលខ្ញុំសរសេរក្នុង Facebook ព្រោះខ្ញុំពិតជាទ្រាំលែងហើយ កម្មពៀរអីខ្ញុំ ដែលខ្ញុំកើតមកជួបមនុស្សបែបនេះនៅក្នុងគ្រួសារ? មានគ្រួសាររាប់លានគ្រួសារ កំពុងតែជួបបញ្ហាខ្វះខាតរកព្រឹកខ្វះល្ងាច ឯគ្រួសារខ្ញុំ ខ្ញុំតែម្នាក់ រែករាប់លានបញ្ហា មានបាយទឹកអោយហូបគ្រប់មិនដែលខ្វះ ខ្ញុំតែម្នាក់តសូ៍ចិញ្ចឹមបងប្អូន២០ឆ្នាំជាង មានប្អូនៗ ម្តាយចាស់ ក្មួយ នឹងកូនក្មួយ បាយទឹកគ្រប់សព្វទាំងចាស់ទាំងក្មេងឈឺស្កាត់តិចច្រើនក៏ខ្ញុំ ប្អូនក្មួយៗទូរសព្ទ័ថ្លៃៗកាន់គ្រប់គ្នា ខ្ញុំមានផ្ទះល្អអោយនៅក៏គ្មានអ្នកសំអាត សូម្បីបាយទឹក ខ្ញុំពេល ខ្ញុំនៅផ្ទះ ក៏មិនដែលត្រងមាត់រឺរៀបរយដូចគ្នាគេដែរ និយាយ អោយគេល្អ គេថាខុសខ្ញុំ ពេលឈឺទាំងម្តាយខ្ញុំទាំងប្អូនស្រីនៅផ្ទះបានល្អ តែពេលគេជា គេរដើរលេង ទាំងមនុស្សចាស់នឹងក្មេងពេលខ្ញុំនិយាយទៅគេ ប្អូនស្រីអាយុ២៨ឆ្នាំរបស់ខ្ញុំនិយាយថា (ខ្ញុំរស់នៅជាមួយរាល់ថ្ងៃ គ្មានបានអីក្រៅពីមានផ្ទះអោយខ្ញុំនៅ នឹងបាយអោយស៊ីតែប៉ុណ្ណោះ) ទាំងនៅផ្ទះមិនសូវធ្វើអីសោះ ក្នុងបន្ទប់គាត់គេងក៏ពិបាកទទួលយកគាត់ឈឺ ខ្ញុំអោយលុយទៅពេទ្យ ខ្ញុំទាមទាសំបុត្រពេទ្យ ខ្ញុំមិនជឿរ ( ព្រោះគាត់តែងតែកុហករាល់ដងរឿងសុំលុយទៅពេទ្យ ) ប្អូនខ្ញុំនិយាយ Vice ក្នុងគ្រុមគ្រួសារថា ( ខ្ញុំឈឺខ្ញុំទៅទេព្យ វាមានសួរថា ខ្ញុំឈឺអីអត់ ) បើខ្ញុំមិនខ្វល់ពីគាត់ មិនមែនខ្ញុំឆាតប្រាប់អោយមកយកលុយទៅពេទ្យនោះទេ លុយតិចតួចទេ តែគ្រាន់តែគាត់ពូកែរកុហកពេកកន្លងមក … ។

ចុងក្រោយ បងស្រីម្នាក់នេះសុំទោសផង ដែលមានលទ្ធភាពបានត្រឹមប៉ុណ្ណឹង ត្រឹមចិញ្ជឹម បានត្រឹមតែ មានផ្ទះអោយនៅ មានបាយអោយហូប២០ឆ្នាំជាងនេះ ដោយគាត់មិនដែលទៅធ្វើការអីសោះ។

សុំទោសខ្ញុំ ជាបងស្រីមិនល្អដូចអ្នកដ៏ទៃទេ បើសិនជាអាច យើងបញ្ជប់អស់ជាបងប្អូនចុះ ព្រោះម្នាក់ៗលេងអោយខ្ញុំឈឺចាប់ដល់គេងយំ រាបមិនអស់ទេ នឹងទង្វើ នឹងសំដីរបស់ប្អូនៗ ៣នាក់ នឹងម្តាយ រាប់ដងមិនអស់ហើយ ខ្ញុំឆ្អែតហើយ (បើជាតិក្រោយមានពិត សូមពួកយើងកុំជួបគ្នាទៀត)។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!