ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិស បំបែកសំណុំរឿងឃាតកម្មសម្លាប់ ថៅកែម៉ាស៊ីនកិនស្រូវ ពាក់ព័ន្ឋរឿង សាហាយស្មន់

3 ខែ មុន 287 តូ សុផល

បន្ទាយមានជ័យ ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបើកប្រតិបត្តិការស្រាវជ្រាវក្នងរឿងឃាតកម្មដ៍សាហាវ

ទៅលើថៅកែម៉ាស៊ីនកិនស្រូវ ហើយទីបំផុតបានដល់ការ បំបែកសំណុំរឿងករណីឃាតកម្មនេះដោយជោគជ័យនិងឃាតខ្លួនឃាតកបាន២នាក់ បន្ទាប់ពីឃាតករសំលាប់និងបំផ្លាញភស្តុតាងចោលដោយដុតកំទេចចោលនោះ។

ករណីបំបែកសំណុំរឿងនេះដែរគឺធ្វើឡើងក្រោមការដឹកនាំស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងកណ្តាលព្រហ្មទណ្ឌ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៩ ចន្លោះពីម៉ោង១០ ដល់ ១២ ថ្ងៃត្រង់មានករណីឃាតកម្មគិតទុកជាមុន នៅចំណុច ព្រៃអាព្រហ្មក្នុងដីក្រុមហ៊ុនជាតិអភិវឌ្ឍ ក្នុងភូមិថ្មរមៀលឃុំបន្ទាយឆ្មាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណលើ បុរសម្នាក់ឈ្មោះហាន សុថុន អាយុ៣៦ឆ្នាំ រស់នៅភូមិអពិលចាស់ ឃុំបន្ទាយអំពិលស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យដែលមាន មុខរបរជាអ្នកបើករោងម៉ាសុីនកិនស្រូវនិងបើកឡានយកស្រូវតាមផ្ទះទៅកិន ។ហើយសាកសពក្រោយមកត្រូវជនសង្ស័យយកទៅដុតជាមួយកង់ឡានបំបាត់ដាន។

ក្រោមការដឹកនាំស្រាវជ្រាវយ៉ាងល្អិតល្អន់ពីសំណាក់ក្រុមសមត្ថកិច្ចនគរបាលជំនាញ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យពីរនាក់ជាបងប្អូនបង្កើតនិងគ្នា មាន១-ឈ្មោះ ស៊ួត សុភាក់ ហៅភ័ក្រ្តភេទប្រុសអាយុ៣៤ឆ្នាំ និង០២-ឈ្មោះ ស៊ួត សុផាត ភេទប្រុសអាយុ៣៧ឆ្នាំ មកសាកសួរ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ួត សុផាត បានសារភាពថា ខ្លួនគឺជាជនដៃដល់ក្នុងករណីឃាតកម្មលើឈ្មោះ ហាន សុថុន ជាម្ចាស់រោងម៉ាស៊ីនខាងលើ ដោយកាប់នឹងកាំបិប៉ុ័ងតោ ព្រោះតាមទាន់ជនរងគ្រោះលួចសាហាយស្មន់ បង្កាត់ល្បែងស្នេហាដ៍ក្តៅសាច់ជាមួយប្រពន្ធប្អូនប្រុសរបស់ខ្លួន។
ក្រោយពីសម្លាប់រួច បន្ទាប់មកក៏ទៅហៅប្អូនប្រុសបង្កើតឈ្មោះ ភក្ត្រ័ ជាប្តីរបស់នារីជាសាហាយជនរងគ្រោះអោយជួយដុតសាកសពចោលដើម្បីបំផ្លាញភស្តុតាង។

ជនសង្ស័យទាំងពីរនាក់ នគរបាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។ ចំពោះប្រពន្ធជនសង្ស័យដែលលួចលេងល្បែងស្នេហាជាមួយជនរងគ្រោះនោះ ត្រូវបានឱ្យត្រឡប់ទៅផ្ទះវិញ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!