ព្រឹតិ្តការណ៍ថ្មីៗ

ច្រកទ្វារតំបន់ព្រំដែនលេខ២៧ ស្រុកថ្មពួក និងច្រកទ្វារតំបន់ព្រំដែនតេជោភ្នំឆ័ត្រ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ គ្រោងនឹងបើកឲ្យដំណើរការនាពេលខាងមុខ

6 ខែ មុន 47 តូ សុផល

ខេត្តបន្ទាយមានជ័យ​ ៖​ ច្រកទ្វារតំបន់ព្រំដែនលេខ២៧ ស្ថិតនៅភូមិសាស្រ្តស្រុកថ្មពួក និងច្រកទ្វារតំបន់ព្រំដែនតេជោភ្នំឆ័ត្រ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យគ្រោងបើកឲ្យដំណើរការនាពេលខាងមុខ នេះបើតាមការបញ្ជាក់នៅក្នុងកិច្ចប្រជុំរៀបចំបង្កើតគណៈកម្មការខេត្ត ដែលដឹកនាំប្រជុំដោយលោក អ៊ុំ រាត្រី អភិបាលរងខេត្ត រួមនឹងបណ្តាស្ថាប័ន កងកម្លាំងគ្រប់ស្ថាប័នពាក់ព័ន្ធជុំវិញខេត្តមួយចំនួនទៀត នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

 

លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ៖ដោយយោងតាមសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការខេត្ត និងអនុគណៈកម្មការខេត្តដើម្បីរៀបចំទីតាំង​ និងហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់បើកច្រកទ្វារតំបន់ព្រំដែនលេខ២៧ស្ថិតក្នុងភូមិសាស្រ្តស្រុកថ្មពួក និងច្រកទ្វារតំបន់ព្រំដែន តេជោភ្នំឆ័ត្រ ស្ថិតភូមិសាស្រ្តស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកអភិបាលរង បានបញ្ជាក់ថា ៖ ដោយយោងតាមលិខិតលេខ១៤១៥(ស.ជ.ណ)ចុះថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ​ និងយោងលិខិតលេខ០៣៤(១១/១៦ អ.ជ.ព.ដ)ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនដើម្បីពិនិត្យតាមការចាំបាច់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ។​ បានសម្រេចបង្កើតគណៈកម្មការខេត្តដើម្បីរៀបចំទីតាំង​ និងហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់ត្រៀបបើកច្រកទ្វាតំបន់ច្រកទ្វារតំបន់ព្រំដែនលេខ២៧ស្រុកថ្មពួក និងច្រកទ្វារតំបន់ព្រំដែន តេជោ ភ្នំឆ័ត្រស្ថិតភូមិសាស្ត្រស្រុកស្វាយចេក។

លោក អ៊ុំ រាត្រី បានបញ្ជាក់បន្ថែមថា ៖ ខេត្តបន្ទាយមានជ័យមានព្រំដែនជាប់នឹងប្រទេសថៃប្រវែងប្រមាណជាង១៥០គីឡូម៉ែត្រហើយមានច្រកទ្វារអន្តរជាតិចំនួន២កន្លែងច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ និងច្រកទ្វារអន្តរជាតិស្ទឹងបទដែលកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាលទាំងពីរនឹងបើកឲ្យប្រើប្រាស់នៅពេលខាងមុខ ហើយមានច្រកទ្វារតំបន់ព្រំដែនចំនួន២កន្លែង​ មានច្រកទ្វារតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ និងច្រកទ្វារតំបន់បឹងត្រកួន​ ស្រុកថ្មពួក ហើយគ្រោងបើកច្រកទ្វារតំបន់ព្រំដែនចំនួន២កន្លែងទៀតមាន​ ច្រកទ្វារតំបន់ព្រំដែនលេខ២៧ស្រុកថ្មពួក​ និងច្រកទ្វារតំបន់ព្រំដែនតេជោភ្នំឆ័ត្រស្ថិតភូមិសាស្ត្រស្រុកស្វាយចេក ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!