ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ច ប្រជុំដើម្បីដោះស្រាយតបការស្នើសុំរបស់ប្រជាពលរដ្ឋ ៤៥ គ្រួសារ ស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លី

7 ខែ មុន 36 តូ សុផល

កំពត៖  ថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និងជាគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដឹកនាំកិច្ចប្រជុំដើម្បីដោះស្រាយតបការស្នើសុំរបស់ប្រជាពលរដ្ឋ ៤៥ គ្រួសារ ស្នើសុំប័ណ្ណកម្មសិទ្ធដីធ្លី ដែលមានទំហំ ៣១៥ហិចតា នៅភូមិកណ្តាល និងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ។

ជាលទ្ធផល៖ ឯកឧត្តម អភិបាលខេត្តយល់ព្រម និងឯកភាពអោយក្រុមការងារចុះអង្កេតបន្តទៀត បើឃើញថាដីគ្មានទំនាស់ និងជារបស់បងប្អូនប្រជាពលរដ្ឋដែលមកស្នើសុំពិតមែន នោះគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនឹងរៀបចំបែបបទទៅរាជរដ្ឋាភិបាលដើម្បីកាត់ដីរដ្ឋជូនពួកគាត់។

បានអញ្ជើ ញចូលរួមក្នុងកិច្ចប្រជុំនេះមាន៖ ឯកឧត្តមអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អង្គភាពទីចាត់ការចំណុះសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកទឹកឈូ លោកមេឃុំកោះតូច និងប្រជាពលរដ្ឋមកស្នើសុំសរុបចំនួន៦៦នាក់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ