ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy៖ បានបង្ហោះសារក្នុងហ្វេសប៊ុកថា នៅ វេលាម៉ោង ៣រសៀលថ្ងៃពុធ ទី២៧ ខែកុម្ភៈឆ្នាំ២០១៩ ក្នុងដំណើរនិវត្តន៍មកពីខេត្តស្ទឹងត្រែង រតនៈគីរី និងមណ្ឌលគិរីវិញ ឃើញហាងកាហ្វេ នឹកស្រេកឃ្លានផង ក៏ចូលរកទិញ ស្រាប់តែក្មេងស្រីម្នាក់ នេះគាត់សុំចេញលុយអោយ (ប៉ាវ) ខ្ញុំសួរថាហេតុអីបានជាមកប៉ាវពូបេីយេីងមិនដែលស្គាក់មុខគ្នាផង នាងឆ្លេីយថាមិនដែលស្គាល់គ្នាមែនតែខ្ញុំសុំប៉ាវពូម្តង អរគុណច្រើនណាស់ក្មួយសម្រាប់ទឹកប្រាក់6$នេះ វាបានផ្តល់កិត្តិយសយ៉ាងធំធេងខ្លាំងណាស់សម្រាប់ពូ ។
Tag: ម៉ុង ឬទ្ធី