ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ឆក់ទូរសព្ទនារីម្នាក់ តែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់បាន ស្វាគមន៍​ម្នាក់មួយដៃម្នាក់មួយជើង

7 ខែ មុន 47 តូ សុផល

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃទៅលើនារីម្នាក់មិនបានសំរេច ត្រូវបានប្រជាពលរដ្ឋវាយឡើងទ្រោមខ្លួនចាប់ប្រគល់ឲ្យសមត្ថកិច្ចនៅមុខក្រសួងព័ត៌មាន ហេតុការណ៍នេះកើតឡើងនៅ​វេលាម៉ោង១២ថ្ងៃត្រង់ ​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ នារីរងគ្រោះបានធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក៏បានជិះមកដល់មុខក្រសួងព័ត៌មានក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូឌ្រីម សេ125 បានធ្វើសកម្មភាពឆក់ទៅលើរូបនាងបានសម្រេចប៉ុន្តែជាអកុសលជនសង្ស័យបានផ្តួលម៉ូតូត្រូវបានប្រជាពលរដ្ឋក្របួចចាប់បានម្នាក់ឯម្នាក់ទៀតកំពុងរត់គេចខ្លួនបាត់។

​ជនសង្ស័យមានឈ្មោះថា ឌីណា ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើងទឹក នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ ចំណែកម្នាក់ទៀតពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ សមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋដែលនៅកន្លែងនោះបានចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្រះចកដើម្បីធ្វើទៅតាមនីតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ