ព្រឹតិ្តការណ៍ថ្មីៗ

ចៅសង្កាត់ចោមចៅ៣ ចុះសួរសុខទុក្ខ ពលរដ្ឋខ្លួនដែលជម្ងឺធ្ងន់ធ្ងរ

4 ខែ មុន 26 តូ សុផល

ភ្នំពេញ៖ ដោយសារមើលឃើញពីទុក្ខលំបាកប្រជាពលរដ្ឋ ដែលមាន ជម្ងឺ និងជីវភាពខ្វះខាតផងនោះ
នារសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩

លោក វ៉ា សាវឿន ចៅសង្កាត់៣ និង ចៅសង្កាត់រងទី១ រងទី២ និងក្រុមការងារ បានចុះទៅសួរសុខទុក្ខ លោក លី ឡី ស្នាក់នៅភូមិព្រៃទា១ មានជម្ងឺ ដុះសាច់បំពង់ក៍ កំរិតធ្ងន់ មិនអាចបរិភោគចំណីអាហារតាមមាត់។

លោក វ៉ា សាវឿន ចៅសង្កាត់៣ បញ្ជាក់ថា លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានជួយឧបត្ថម្ភអង្ករ ១បាវ ស្មើ៥០គីឡូក្រាម ក្នុងនោះក្រុមការងារសង្កាត់ បានឧបត្ថម្ភទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ មី១កេះ និងថវិកា ១០០០០០រៀល។

លោក ចៅសង្កាត់ បានលើកឡើងថា ថ្វីបើអំណោយទាំងអស់នេះ វាមិនអាចជួយផ្គត់ផ្គង់បងប្អូនបានយូរអង្វែងមែន តែវាបានបង្ហាញនូវការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំដែលតែងស្គាល់ពីទុក្ខលំបាក និងការខ្វះខាតរបស់បងប្អូនក្នុងគ្រាជួបទុក្ខលំបាក៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!