ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីជំនាញសាខាកាំកុងត្រូលសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ប៉ៃលិនបានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ

6 ខែ មុន 27 តូ សុផល

 ខេត្តប៉ៃលិន៖ នៅថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តប៉ៃលិន បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញវេចខ្ចប់ស្រាប់នៅតាមគេហដ្ឋាន និងម៉ាត ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន   

លទ្ធផលមន្ត្រីជំនាញបានរកឃើញហតដក (Hot Dog) ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១០ កញ្ចប់ ស្មើនឹង ៧,៥០ គីឡូក្រាម ហើយត្រូវបានមន្ត្រីសាខាកាំកុងត្រូល ធ្វើកំណត់ហេតុដកហូត ដើម្បីកម្ទេចចោលនៅពេលក្រោយ។ 

បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីជំនាញបានឱ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចាលនឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ