ព្រឹតិ្តការណ៍ថ្មីៗ

ចិនស្រវឹងស្រា៤នាក់ ទាស់សម្ដីគ្នាឯង​ ទៅវាយឡានម៉ូតូក្នុងហាងគេត្រូវសន្តិសុខចូលឃាត់ វាយទាំងសន្តិសុខបែកក្បាល​ ឃើញដូច្នេះ​ប្រជាពលរដ្ឋនាំគ្នាចូលជួយ​ ព្រួតវាយចិនវិញ​ ផ្អើលសមត្ថកិច្ច​វាយខ្នោះ!

3 ខែ មុន 107 តូ សុផល

ភ្នំពេញ​៖​ បុរសម្នាក់ជាសន្តិសុខបានរងរបួសបែកក្បាលខណះចូលទៅឃាត់បុរសជនជាតិចិនចំនួន៤នាក់មិនដឹងស្រវឹងមកពីណាហេីយបានមកវាយរថយន្តនិងម៉ូតូដែលចតនៅមុខហាងដែលគាត់យាមក៏ត្រូវជនជាតិចិនទាំងនោះព្រួតវាយ។

ហេតុការណ៍បង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០១៩​ នៅចំណុចមុខហាង​ ស៊ីនម៉ាខ្លេយផតឡាយហ្រ្វក់​ តាមបណ្តោយផ្លូវមុនីវង្ស​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌចំកាមន រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនចំនួន៤នាក់ មិនដឹងចេញពីផឹកស៊ីកន្លែងណាស្រវឹងហេីយបានឈ្លោះគ្នា រួចក៏មកវាយរថយន្តនិងម៉ូតូភ្ញៀវ ដែលចតនៅខាងមុខហាង​ “ស៊ីនម៉ាខ្លេយផតឡាយហ្រ្វក់​” ភ្លាមនោះសន្តិសុខក៏បានចូលទៅឃាត់ ស្រាប់តែពួកគេមកព្រួតវាយ និងដងឆ័ត្របណ្តាលអោយបែកក្បាលហេីយ​ ឃេីញដូច្នេះ​ប្រជាពលរដ្ឋដែលនៅក្បែរនោះ​ នាំគ្នាចូលជួយឃាត់ និងព្រួតវាយវិញ បណ្តាលអោយរបួសផងដែរ។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងនាំខ្លួនជនជាតិចិនទាំង៤នាក់​ យកទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលបឹកកេងកងទី១ ដេីម្បីចាក់ការតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!