ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន និងដកហូតម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ១៧ កញ្ចប់

5 ខែ មុន 35 តូ សុផល

ត្បូងឃ្មុំ៖ កម្លាំងនគរបាលផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់

ចាប់ខ្លួនជន សង្ស័យ០១នាក់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំណុចភូមិរោងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ១៨:៤៥នាទី ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ។

មុខសញ្ញសង្ស័យដែលនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនឃាយ់ខ្លួននោះឈ្មោះ លី លាងហេងភេទប្រុស អាយុ ៣៣ ឆ្នាំ ជាតិខ្មែរ នៅភូមិ.ឃុំកើតហេតុខាងលើ ហើយឆែកឆេររកឃើញ និងដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន ១៧ កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារតាមនីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!