ព្រឹតិ្តការណ៍ថ្មីៗ

ឡានធំទៀតហើយ! ដាច់​ហ្វ្រាំង​ បួងចង្កូតមិនទាន់ក៏ជ្រុលបុកចូល​ផ្ទះ​ កាត់​សក់​ និងហាងលក់​ ទូរសព្ទ័​ដៃ​

7 ខែ មុន 61 តូ សុផល

រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយខណ:រថយន្ត​ប្រភេទ​យីឌុប​ដឹក​ទំនិញ​មួយគ្រឿង

​ បានបើក​ក្នុង​ល្បឿនលឿន​ ស្រាប់តែ​រថយន្ត​ ដាច់​ហ្វ្រាំង​ បួងចង្កូតមិនទាន់ក៏ជ្រុលបុកចូល​ផ្ទះ​ កាត់​សក់​ និងហាងលក់​ ទូរសព្ទ័​ដៃ​ បណ្តាលអោយ​ រងការខូចខាត​ សំភារៈមួយ​ចំនួន​ធំ​ តែ​មិន​បណ្តាល​អោយ​មាន​គ្រោះ​ថ្នាក់​ដល់មនុស្ស​នោះទេ​ ។​

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ​ដែរ​បានកើតឡើង​នៅ​វេលាម៉ោង​០០:២០នាទី​រំលង​អាធ្រាត្រ​ឈានចូលថ្ងៃសុក្រ ទី២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ នៅត្រង់ចំណុច​ស្តុប​ផ្សារ​ថ្នល់បត់​ ផ្លូវ​បេតុង​ព្រៃស​ កែងផ្លូវ​២១៧​ ស្ថិតក្នុងសង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

​ តាម​ប្រភពព័ត៌មាន​ ពីកន្លែងកើតហេតុ​ បានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​រថយន្ត​ប្រភេទ​យីឌុប​ ដឹកប្រេង ម៉ាក Orchid​ ពណ៌​ស​ មួយគ្រឿង​ ពាក់ស្លាកលេខ​តាកែវ​ 3A-1959 បាន​ធ្វើដំណើរតាម​ផ្លូវ​បេតុ​ង​ព្រៃស​ ក្នុងទិសដៅ​ ពី​លិចទៅកេីត​ ក្នុងល្បឿន​លឿន​ ខណៈមកដល់​ បាន​បួង​ចង្កូត​ ឡើង​ទៅ​ផ្លូវ​២១៧​ ស្រាប់តែរថយន្តដាច់​ ហ្វ្រាំង​ទើប​បណ្ដាល​អោយ​ រថយន្ត​ជ្រុល​បុក​ចូល​ហាងកាត់​សក់​មួយ ធ្លាយ​ទៅចូល​ផ្ទះ​លក់​ទូរសព្ទ័​យីហោ​ វិនវិន ទិញ-លក់ទូរស័ព្ទគ្រប់ប្រភេទ មួយខ្នងទៀត បណ្តាល​អោយ​ខូចខាត​​របស់របរ និងសម្ភារៈ​​ អស់​ខ្ទង់​ម៉ឺន​ដុល្លារ​ តែ​សំណាង​ល្អក្នុងហេតុការណ៍នេះ​ មិន​បណ្តាល​អោយ​មាន​គ្រោះ​ ថ្នាក់​ដល់មនុស្ស​ ដែល​ដេក​នៅ​ខាង​ក្នុង​ផ្ទះ​ ។​ ហើយ​ភ្លាមៗនោះដែរ​ គេបានឃើញ​ មនុស្ស​ប្រុស​ស្រី២នាក់ បាន​ចេញ​ពី​ក្នុង​រថយន្តបង្កមកក្រៅ​ ទាំងប្រញាប់ប្រញាល់ រួច​នាំ​រត់គេចខ្លួន​បាត់​ស្រមោលអស់ ។

​ ក្នុង​ហេតុការណ៍នេះដែរ​ បន្តិច​ក្រោយ​មក​ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ផ្នែកវាស់វែង​ខណ្ឌ​ដង្កោ​ បានចុះ​ទៅកន្លែងកើតហេតុ​ ដើម្បី​ពិនិត្យ​មើល​ការ​ខូចខាត​ ព្រមទាំង​ទំនាក់ទំនង​ ហៅ​ខាង​ជំនាញ់​ចរាចរណ៍​ក្រុង​ អោយ​មក​ធ្វើ​វាស់វែងយកទៅ​ រថយន្ត​បង្ករទៅ​រក្សារទុកនៅ​ការរិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានីភ្នំពេញ​ដើម្បី​រងចាំ​ធ្វើការដោះស្រាយ​ តាមច្បាប់៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ