ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយរបបសន្តិសុខសង្គម ជូនមន្ត្រីរាជការសាលាខេត្ត និងសាលាក្រុង ស្រុក នៅខេត្តកំពត

7 ខែ មុន 42 តូ សុផល

កំពត ៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយរបបសន្តិសុខសង្គម ជូនមន្ត្រីរាជការសាលាខេត្ត និងសាលាក្រុង ស្រុក នៅខេត្តកំពធ្វើឡើងនៅ

ថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។

ក្នុងពិធីនេះផងដែរមានការប្រគល់ប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ជូនមន្ត្រីរាជការសាលាខេត្ត សាលាក្រុង ស្រុកសរុបចំនួន ៤១៦ប័ណ្ណ ដែលរួមមានមន្រ្តីរាជការសាលាខេត្តចំនួន ១៣២ប័ណ្ណ និងសាលាក្រុង ស្រុក ចំនួន ២៨៤ប័ណ្ណ។

បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ប្រធានការិយាល័យចំណុះសាលាក្រុង ស្រុក សរុប ២៧៥នាក់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ