ព្រឹតិ្តការណ៍ថ្មីៗ

សន្និសីទ មន្រ្តីអនុវត្តច្បាប់គ្រឿងញៀនតំបន់អាស៊ី ប៉ាស៊ីហ្វិក លើកទី២៤ រៀបចំរៀបចំឡើងដោយទីភ្នាក់ងារនគរបាលជប៉ុន

7 ខែ មុន 44 តូ សុផល

ទីក្រុងតូក្យូ៖ មន្រ្តីជាន់ខ្ពស់ផ្នែកគោលនយោបាយ និងយុទ្ធសាស្រ្ត និងមន្រ្តីអនុវត្តច្បាប់គ្រឿងញឿនញៀន

ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ចំនួនជាង១៥០នាក់ មកពី ៣៨ ប្រទេសជុំវិញពិភពលោក បានចូលរួមក្នុងសន្និសីទ មន្រ្តីអនុវត្តច្បាប់គ្រឿងញៀនតំបន់អាស៊ី ប៉ាស៊ីហ្វិក លើកទី២៤ រៀបចំរៀបចំឡើងដោយទីភ្នាក់ងារនគរបាលជប៉ុន ពីថ្ងៃទី ២៦ ដល់ ២៨ខែកុម្ភះ ឆ្នាំ២០១៨ ។ សម្រាប់កម្ពុជា មានមន្រ្តីពីររូបគឺ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញឿន និងលោកវរៈសេនីយ៍ត្រី ម៉ាក់ សេរីវឌ្ឍនៈ នាយរងការិយល័យ មន្ទីរប្រឆាំងគ្រឿងញឿន នៃអគ្គស្នងការដ្ឋានគរបាលជាតិក្រសួងមហាផ្ទៃ ។

សន្និសីទបានធ្វើការពិនិត្យ ពិភាក្សា លើស្ថានភាពគ្រឿងញៀននៅតាមបណ្តាប្រទេសនីមួយៗ និងក្នុងតំបន់ ហើយជាពិសេសតាមរយៈបទបង្ហាញរបស់តំណាងអង្គការ UNODC ប្រចាំតំបន់ សន្និសបានធ្វើការកត់សម្គាល់ និងវាយតម្លៃ ពីស្ថានភាពគ្រឿងញឿនក្នុងតំបន់ទាំងមូលដូចខាងក្រោម៖
ការកត់សម្គាល់ៈ
– តម្រូវការគ្រឿងញឿនប្រភេទមេតំហ្វេតាមីន មានការកើនឡើងក្នុងតំបន់ទាំងមូល
– តម្លៃគ្រឿងញៀនសំយោគពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០១៧ ចុះថោក ។ បរិមាណគ្រឿងញៀនសំយោគរឹបអូសបានមានការកើនឡើងខ្លាំង។
– ការប្តូរទីផ្សារពីផលិតផលអាភៀនទៅជាទីផ្សារគ្រឿងញៀនសំយោគ ក្នុងតំបន់
– ការផលិត និងទីផ្សារមេតំហ្វេមីន គ្រីស្តាល់មានការកើនឡើង
– ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ អាភៀន និងផលិតផលពីអាភៀនក្នុងតំបន់មានការថយចុះ ។
-ការដំាំអាភៀននៅមីយ៉ាន់ម៉ាមានការថយចុះប្រមាណ ១០ភាគរយ ក្នុងឆ្នាំ២០១៨ ពីឆ្នាំ២០១៧ ។
– ការធ្វើបំលាស់ទី នៃឧបករណ៍ផលិតគ្រឿងញៀនខុសច្បាប់ធំៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិសេសចូលទៅក្នុងតំបន់ត្រីកោណមាស។
– ស្ថានភាព នៃការផលិតមេតំហ្វេតាមីននៅតំបន់បច្ចុប្បន្នដូចគ្នាទៅនឹងស្ថានភាពផលិតនៅតំបន់អាមេរិកខាងជើងកាលពីទសវត្សមុនៗ
– ការកើនឡើងនូវចំនួនដ៏ច្រើននៃ ការចរាចរ មេតំហ្វេតាមីនគ្រាប់ និងគ្រីស្តាល់ ពីតំបន់ត្រីកោណមាស និងបណ្តាប្រទេសដែលមានទីតាំងនៅតាមផ្លូវចរាចរឆ្លងកាត់
ការវាយតម្លៃពីស្ថានភាពក្នុងពេលខាងមុខៈ
– ការផលិមេតំហ្វេមីននឹងកើនឡើងច្រើនថែមទៀតនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ដែលសារធាតុគីមីផ្សំមានក្នុងតំបន់នោះ ហើយការត្រួតពិនិត្យមានមិនគ្រប់គ្រាន់
– ការត្រួតពិនិត្យតឹងរឹងដោយអាជ្ញាធរនៅតាមព្រំដែនប្រទេសថៃ និងមីយ៉ាន់ម៉ា ធ្វើឱ្យគ្រឿងញៀនប្រភេទមេតំហ្វេតាមីនបន្តចរាចរឆ្លងកាត់ប្រទេសឡាវ
– ប្រទេសម៉ាឡេស៊ី នឹងនៅតែបន្តជាចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់ការដឹកជញ្ជូន
– វិធីសាស្រ្ត នៃការចរាចរ នឹងត្រូវផ្លាស់ប្តូរ
– ប្រតិបត្តិការប្រាក់ ដោយការចរាចរគ្រឿងញៀន នឹងមានការកើន ឡើងតាមរយៈការស៊ីណូនៅក្នុងតំបន់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ