ព្រឹតិ្តការណ៍ថ្មីៗ

ប្លន់ទៀតហើយ ក្រុមចោរប្រដាប់អាវុធចូលប្លន់យកទ្រព្យសម្បត្តិ ក្នុងហាង កន្និកា ស្រីទូច អ៊ុតសក់ បានសម្រេច​ រួចគេចខ្លួន​បាត់ នៅខណ្ឌទួលគោក

7 ខែ មុន 159 តូ សុផល

រាជធានីភ្នំពេញ​ ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងមុននេះបន្តិច​ថា​ មានក្រុមជនមិនស្គាល់អត្តសញ្ញាណ​២នាក់ ប្រដាប់ដោយកាំភ្លេីង​ខ្លីមួយដេីម​ (មិនស្គាល់ម៉ាក) បានជិះម៉ូតូមួយគ្រឿងឌុបគ្នា​ ចូលទៅក្នុងហាងអ៊ុតស៊ក់មួយកន្លែង ធ្វេីសកម្មភាព​ភ្ជង់ប្លន់​យកទ្រព្យសម្បត្តិពីនារីម្នាក់ បានដោយសម្រេច​ រួចគេចខ្លួន​បាត់ដោយសុវត្ថិភាព បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង​ រាយការណ៍ប្រាប់សមត្ថកិច្ច​ ចុះមកធ្វេីការសាកសួរភ្លាមៗផងដែរ។

ហេតុការណ៍ភ្ជង់ប្លន់នេះបង្កឲ្យមានការភ្ញាក់ផ្អេីលឡេីងនៅវេលាម៉ោងប្រមាណ៩យប់ ថ្ងៃព្រហស្បតិ៍្ត​ ទី២៦ ខែកុម្ភ: ឆ្នាំ២០១៩ នៅត្រង់ចំណុចហាងអ៊ុតស៊ក់មួយកន្លែងឈ្មោះ “កន្និកា ស្រីទូច អ៊ុតសក់” ក្បែរខារ៉ាអូខេ បេសស្តារ​ Best Star ផ្លូវលេខ៥៩៨ កែងផ្លូវលេខ៣១៧ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

នារីរងគ្រោះ​មិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ​ ខណៈដែលទ្រព្យសម្បត្តិដែលបាត់បង់ក៏នៅមិនបានដឹងចំនួនច្បាស់ដែរ​ ។

សេចក្ដីរាយការណ៍បន្តថា ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលបឹងកក់ទី១ បានចុះមកដល់​កន្លែងកើតហេតុ​ រួចធ្វេីការពិនិត្យមេីល​ និងសាកសួរបំភ្លឺពីនារីរងគ្រោះ​ ដេីម្បីធ្វេីការស្រាវ​ កំណត់មុខសញ្ញាក្រុមចោរប្លន់ប្រដាប់អាវុធនោះបន្តទៀត ៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ