ព្រឹតិ្តការណ៍ថ្មីៗ

ខំទៅលោតទឹក​ស្ពានជ្រោយចង្វា បញ្ចប់ជីវិតខ្លួនឯង សំណាងចេះហែលទឹក! 

6 ខែ មុន 75 តូ សុផល

រាជធានីភ្នំពេញ​ ៖ គ្រាន់តែលឺគេប្រាប់ថា​ ប្រពន្ធកូនស្លាប់​ បុរសម្នាក់​ ស្រាប់តែរន្ធត់ចិត្តទាល់គំនិត​ លែងចង់រស់នៅលើលោកនេះទៀត

ក៏សម្រេចចិត្តគិតខ្លី បេីករ៉ឺម៉កកង់បី មកឈប់លេីស្ពាន រួចលោតទឹកសម្លាប់ខ្លួន តែមិនស្លាប់​ ព្រោះចេះហែលទឹក ឃេីញដូច្នេះ​បងប្អូនប្រជានេសាទដែលនៅក្រោមស្ពាន ប្រទះឃេីញ​ក៏ចេញជួយសង្គ្រោះស្រង់ឡេីងលេីទូក រួចជួយយកមកច្រាំង ប្រគល់អោយសមត្ថកិច្ចធ្វេីការសាកសួរ ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​១៧:០០នាទីល្ងាច​ ថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ នៅចំណុចលេីស្ពានជ្រោយចង្វារ​ ភូមិដេីមគ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​។

ប្រភពពីជនរងគ្រោះ​ឈ្មោះ ពន្លក អាយុ៤០ឆ្នាំជាង ស្នាក់នៅផ្ទះជួលមួយកន្លែងនៅតាមបណ្ដោយផ្លូវសុកហុក សង្កាត់ផ្សារអូរឬស្សី​ ខណ្ឌ៧មករា ភ្នំពេញ​ ដោយមកប្រកបរបររត់កង់បី ទេីបតែបាន៤-៥ថ្ងៃប៉ុណ្ណោះ​ លុះព្រឹកថ្ងៃកេីតហេតុស្រាប់តែមានអ្នកស្រុក​ទូរស័ព្ទមកប្រាប់ថា ប្រពន្ធនិងកូនរបស់គាត់បានស្លាប់ហេីយ​ ទេីបគាត់ស្លុតចិត្ត គិតអ្វីមិនចេញ​ បាត់បង់ទឹកចិត្ត​ ទេីបនៅវេលាម៉ោងកេីតហេតុ​ គាត់បេីករ៉ឺម៉កកង់បីមកដល់លេីស្ពានជ្រោយចង្វារ​ ហេីយឈប់កង់បីកណ្ដាលស្ពាន រួចក៏លោតទឹកសម្លាប់ខ្លួនតែម្ដង​ តែគាត់ចេះហែលទឹក​ ទេីបមិនលង់ទឹក​ ឃេីញដូច្នេះ​បងប្អូនប្រជានេសាទដែលនៅក្រោមស្ពាន ប្រទះឃេីញ​ក៏ចេញទូក២ ដេីម្បីជួយសង្គ្រោះស្រង់គាត់ឡេីងលេីទូក រួចជួយយកមកច្រាំង ប្រគល់អោយកម្លាំងប្រជាការពារដែលប្រចាំការនៅស្ពានជ្រោយចង្វារ​ ដេីម្បីធ្វេីការសាកសួរ​ រួចនាំយកមកប្រគល់អោយសមត្ថកិច្ចធ្វេីការសាកសួរបន្ត ។

បច្ចុប្បន្ន​បុរសដែលគិតខ្លី​ លោតទឹកពីលេីស្ពានមិនស្លាប់នោះ​ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលជ្រោយចង្វារធ្វេីលួងលោម​ និងសួរនាំនៅស្នាក់ការប៉ុស្តិ៍៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ