ព្រឹតិ្តការណ៍ថ្មីៗ

កម្មករកម្មការនី រោងចក្រ​ W&D ជាង ១០០០នាក់ ឯកភាពមិនហែរញ្ញាតិ តាមការសម្របសម្រួលពីលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ

4 ខែ មុន 52 តូ សុផល

រាជធានីភ្នំពេញ​ ៖ នៅវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់​ ថ្ងៃអង្គារ ៧​រោច​ ខែមាឃ ឆ្នាំច សំរិទិ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនិងថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៩ នៅចំណុចរោងចក្រកាត់ដេរសំលៀកបំពាក់​ W & D ដែលមានទីតាំងស្ថិតនៅក្រុម៤ផ្លូវ២១៧ ភូមិឬស្សី២សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ មានកម្មករសរុប ចំនួន ១៨០០នាក់ ប្រុស ២៣៩នាក់ កម្មករដែលបានចូលធ្វើការមានកាតពណ័លឿង ចំនួន ៧៤២នាក់ នៅសល់កម្មករកម្មការនីចំនូន (១០៥៨ នាក់) មិនព្រមចូលធ្វើការទេ ដោយទាមទារអោយកម្មករដែលមានឈ្មោះក្នុងសេចក្ដីប្រកាសរបស់ក្រុមហ៊ុនដែលបានបិទនៅខាងមុខរោងចក្រមានចំនួន (១១៣នាក់) មិនទាន់អោយចូលធ្វើការដោយរង់ចាំមានដំណោះស្រាយបន្តទៀត ។

ដោយឡែកកម្មករដែលមិនមានឈ្មោះបិទក្នុងសេចក្តីប្រកាស់ត្រូវបានក្រុមហ៊ុនអោយចូលធ្វើការទាំងអស់មានចំនួន ( ៩៥៣) នាក់តែពួកគាត់មិនព្រមចូលធ្វើការទេដោយនាំគ្នាឈរធ្វើកូដកម្មទាមទារអោយក្រុមហ៊ុនទទួលយកពួកគាត់ចូលធ្វើការវិញទាំងអស់គ្នា ។

កម្មករឈរធ្វើកូដ្ឋកម្មនៅមុខរោងចក្រមានប្រមាណ២៥០នាក់ ដោយមានកាន់បដានៅដៃជាច្រើនផ្ទាំងដែលមានខ្លឹមសារភ្ជាប់តាមរូបថត ។

នៅវេលាម៉ោង១២ម៉និង១៥នាទីថ្ងៃខែឆ្នាំដដែលតំណាងកម្មករឈ្មោះ សឿង ប្រុស បាននិយាយនិងប្រកាស អោយកម្មករទាំងអស់គ្នាមកហែរញ្ញាតិទៅក្រសួងការងារនិងភូមិគ្រិះសម្តេចនៅក្រុងតាខ្មៅ នៅរសៀលនេះវេលាម៉ោង១៣ម៉និង០០នាទីថ្ងៃខែដដែលបន្ទាប់ពីពួកគាត់បានឃើញដីកាសម្រេចអំពីពាក្សសុំតវ៉ាចំពោះដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្នរបស់លោកធាម ចន្ទ័ពិសិដ្ឋចៅក្រមសាលាដំបូងរាជធានីភ្នំពេញលេខ៧៤ ( ស ដ រ) ចុះថ្ងៃទី២៥កុម្ភះ២០១៩ ។

សម្រេចតម្កល់ដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្នលេខ៥១៧( ស ដ រ) ចុះថ្ងៃទី៣១ធ្នូ២០១៨ របស់សាលាតំបូងរាជធានីភ្នំពេញទុកជាបានការដដែល ។

នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៩ ដោយមានការសម្របសម្រួលពីលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ សុំអោយកម្មករផ្អាកការហែរញ្ញាតិចេញទៅភូមិគ្រឹះសម្តេច ដោយរងចាំខាងក្រសួងការងារចុះមកដោះស្រាយជូនពួកគាត់នៅនិងរោងចក្រនៅវេលាម៉ោង១៥និង០០ នាទីរសៀលនេះ ហើយកម្មករបាន ឯកភាពតាមសំណើររបស់ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ៕​ (បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!