ព្រឹតិ្តការណ៍ថ្មីៗ

អ្នកលក់ថ្នាំ​ ពូកែលាក់ទុកក្នុង​ក្បាលឆ្នាំងសាកទូរស័ព្ទ ត្រូវប៉ូលិសឆែករកឃេីញ​ ​ ជាប់ខ្នោះ!

3 សប្តាហ៍ មុន 52 តូ សុផល

ខេត្តតាកែវ​ ៖ ថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០១៩ វេលាម៉ោង ៩និង ៥០នាទី ដោយមាន បទបញ្ជារ ពីឯក ឧត្តមឧត្តម សេនីយ៍ទោស្នងការនគរបាលខេត្តកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាភេម ដឹកនាំបញ្ជាដោយលោក វរសេនីយ៍ឯកឌុកធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានធ្វើការចេញល្បាត តាមចំណុចគោលដៅសំខាន់ៗ លុះដល់ចំណុចផ្លូវលំស្ថិតនៅភូមិប្រស៊ូង ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចយើងក៍បានហៅឈ្មោះឈៀនចិត្រាអាយុ២៣ឆ្នាំទីលំនៅភូមិអង្គគគីឃុំ ពពេល (ដែលជាមុខ សញ្ញាជួញដូរសារធាតុសកម្ម)ដើម្បីសាកសួរភ្លាមនោះជនសង្ស័យក៍បានធ្វើសកម្មភាពរត់ហើយក្រុមសមត្ថកិច្ចយើងក៍បានធ្វើការដេញតាមទាន់ភ្លាមៗរួចក៍ឆែកឆេរទៅលើខ្លួនជនសង្ស័យ ក៏ប្រទះឃើញនៅម៉្សៅក្រាមពណ៌សថ្លាចំនួន ៥កញ្ចប់តូច ដែលដាក់នៅក្នុងសំបកឆ្នាំងសាកទូរស័ព្ទ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងត្រូវបាន​កសាងសំណុំរឿង​បន្តតាម​នីតិវិធី​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!