បែកធ្លាយ​! ពិធីករ​ អ៊ាង​ គង្គា​ ជាគ្រូទាយល្បីលាក់មុខ

8 ខែ មុន 61 តូ សុផល

ភ្នំពេញ៖​ ពិធីករបុរសរូបសង្ហារ​ សាច់សរ​ លោក​ អ៊ាង​ គង្គា​ នៅពេលថ្មីៗនេះបានបែកធ្លាយព័ត៌មាន ដ៏រសេីបថា​ ក្រៅពីអាជីពជាអ្នកសារព័ត៌មាន​ និងជាពិធីករ​ ប្រចាំស្ថានីយទូរទស្សន៍មួយហេីយ​ លោកក៏ជាគ្រូទាយពូកែមួយរូប​ តែលោកលាក់មុខមិន​ ដែលបង្ហាញនោះទេ។

បេីតាមព័ត៌មានដ៏រសេីបមួយ​ ដែលត្រូវបាន​ តារាសម្តែងជេីងចាស់​ អ្នកស្រី​ សរ​ កេសរ៉ា​ បានបង្ហេីបឲ្យដឹងថា​ នេះជាលេីកទីមួយហេីយដែលអ្នកគ្រូបានជួបនិងដឹងថា​ ពិធីករ​ លោក​ អ៊ាង​ គង្គា​ ជាគ្រូទាយ​ ព្រោះតែកន្លងមកធ្លាប់មានអ្នកស្គាល់អ្នកគ្រូច្រេីនទៅរកលោក​ ឲ្យជួយទស្សទាយ​ មេីលរាសីនិងជួយជាច្រេីនទៀត។ ហេីយជាការឆ្លេីយតបមកវិញ​ គឺអ្នកដែលទៅមេីល​ ពឹងពាក់លោក​ គឺទទួលបានជោគជ័យ​ ទេីបមានភាពជឿជាក់លេីលោកខ្លាំង។

អ្នកស្រី​ សរ​ កេសរ៉ា​ បានប្រាប់ឲ្យដឹងទៀតថា​ លោក​ អ៊ាង​ គង្គា​ គឺជាគ្រូទាយមួយរូប​ ដែលមានបារមីពូកែសក្ក័ស្និទ្ធិឃុំគ្រង​លោក​ ហេីយកន្លងមកធ្លាប់មានអ្នកទៅ​ រកទាយច្រេីន​ ។

ជាទូទៅទស្សនិកជនតែងតែបានឃេីញ​ លោក​ អ៊ាង​ គង្គា​ បង្ហាញវត្តមាននៅលេីឆាក​ កម្មវិធី​ផ្សេងៗ​ ជាអ្នកសារព័ត៌មាន​ បែបធម្មតា​ៗ​ ប៉ុន្តែលោកមិនដែលទម្លាយ​ ជាសាធារណៈនោះទេ។ ទេីបតែពេលនេះ​ ត្រូវបានតារាសម្តែង​ ជេីងចាស់​ សរ​ កេសរ៉ា​ បានបង្ហេីបប្រាប់អ្នកសារព័ត៌មានឲ្យដឹង​ បែបនេះ​ ប៉ុន្តែរឿងលម្អិតយ៉ាងណា​ ជាការពិតឬយ៉ាងណា​ គេហទំព័រ​យេីងខ្ញុំមិនទាន់អាចទំនាក់ទំនងទៅលោក​ ដេីម្បីសាកសួរព័ត៌មានបានទេ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ