មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ល្បីថាមានដាក់មន្រ្តីពង្រាយតាមបណ្តាខេត្តប្រព្រឹត្តអំពើរ ពុករលួយធ្ងន់ធ្ងរ

8 ខែ មុន 97 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ កំពុងល្បីកក្រើកនៅខេត្តឧត្តរមានជ័យ ចំពោះមន្ត្រីបម្រើការងារនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច​ នៃក្រសួងមហាផ្ទៃបានដាក់មន្ត្រីរបស់ខ្លួនប្រមូលប្រាក់របៀបពុករលួយពីបទល្មើសផ្សេងៗជាថ្នូរ  មិនបង្ក្រាប​ដែលល្បីថាក្នុងមួយខែៗ ប្រម៉ូលប្រាក់ពុករលួយបានយ៉ាងសន្ធឹកសន្ធាប់។

​ជាក់ស្ដែងនៅថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០១៩ នេះ លោកអនុសេនីយ៍ឯក​ ម៉ា​ រដ្ឋា​ ត្រូវបានគេដឹងថាជាមន្រ្តីនគរបាលបម្រើការងារនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ​ប្រចាំនៅស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ បានដាក់ស្ទាក់រថយន្ត មួយគ្រឿងមានផ្ទុកឈើប្រភេទគគីរស្ថិតនៅភូមិស្រះឈូកឃុំត្រពាំងប្រីយ ស្រុកអន្លុងវែង​ ដោយធ្វើការទារប្រាក់ជាថ្នូរមិនបង្ក្រាបពេលបានប្រាក់ហើយធ្វើបានធ្វើការដោះលែងវិញ។

ប្រភពបានបង្ហើបឲ្យដឹងថា លោកអនុសេនីយ៍ ឯកម៉ា​ រដ្ឋា មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ក្រសួងមហាផ្ទៃ បានឈរជើងនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យជាច្រើនឆ្នាំមកហើយ ដែលមេរបស់លោកអោយដាក់មកចាំ​ឃ្លំមើលរថយន្ដដឹកបទល្មើសនិង រាប់ក្បាលរថយន្តដឹកបទល្មើសឈើនិងប្រមូលប្រាក់ពីក្រុមឈ្មួញរកស៊ីឈើរកស៊ីបទល្មើសឈើរបៀបពុករលួយយ៉ាងតិចពី ២ពាន់ ទៅ ៣ពាន់ ដុល្លារក្នុងមួយខែជូនទៅដល់មេរបស់ខ្លួន។

លោកអនុសេនីយ៍ឯកម៉ារដ្ឋា មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំខេត្តឧត្តរមានជ័យ កំពុងរងការចោទថាកំពុងតែបង្កភាពអនាធិបតេយ្យនៅតាមដងផ្លូវនៅស្រុកអន្លង់វែងដោយមានរថយន្តផ្ទាល់ខ្លួនម៉ាកកូរ៉ូឡាពណ៌ខ្មៅ មួយគ្រឿងចាំដេញស្ទាក់រថយន្តដឹកឈើប្រណីតសិប្បកម្មគ្រឿងសង្ហារឹមផ្សេងៗដែលឈ្មួញមិនបានបង់ប្រាក់ឲ្យទៅរូប។

លោកអនុសេនីយ៍ឯក​ ម៉ា​ រដ្ឋា​ បានអោយដឹងថា លោកមិនបានទាប្រាក់ពីរថយន្ដដឹកឈើគគីនោះទេ លោក បើករថយន្ដឆ្លងកាត់ឃើញគេកាក់ក៍ឈប់មើលបន្តិច ហើយបានបើករថយន្ដចេញមកវិញ៕ ដោយ៖ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ