ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌដូនពេញ ចុះណែនាំអប់រំដល់ម្ចាស់រថយន្ត ដែលចតរង់ចាំ គឺមិនអោយចតនៅចិញ្ចើមផ្លូវថ្មើរជើងទៀតទេ

8 ខែ មុន 106 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ៍ ទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ម៉ោង១៥:០០នាទី បន្ទាប់ពីទទួលបានគោលការណ៍ណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលសាលារាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈខណ្ឌដូនពេញ បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌ, លោក អេម សម្បត្តិ ប្រធានការិយាល័យសណ្ដាប់ធ្នាប់ និងលោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ សហការចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ជាមួយការិយាល័យសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការរៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយមហាវិថីព្រះនរោត្តម ជាពិសេសធ្វើការហាមឃាត់យានយន្ដគ្រប់ប្រភេទមិនអោយមានការឈប់ ចតនៅលើចិញ្ចើមផ្លូវថ្មើជើង និងការ៉ូឡាទាំងសងខាងផ្លូវនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងជាផ្លូវសម្រាប់ជនពិការផងដែរ ។

ឈរលើស្មារតីនេះ រដ្ឋបាលខណ្ឌដូនពេញ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ និងឯកជន ឬសាធារណៈជនទូទៅដែលបានប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈខាងលើនេះ ក្នុងការឈប់ចតយានយន្តគ្រប់ប្រភេទ ជ្រាបជាព័ត៌មាន ។

រដ្ឋបាលខណ្ឌ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ គ្រឹះស្ថាន ស្ថាប័នពាក់ព័ន្ធ អាជីវករលក់រថយន្ត ក្រុមហ៊ុនឯកជន ចូលរួមអនុវត្តតាមការណែនាំខាងលើ ជាពិសេស ដើម្បីចូលរួមចំណែកធ្វើឲ្យដងផ្លូវសាធារណៈមានសោភ័ណភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អប្រសើរថែមទៀត ។

ជាលទ្ធជល កម្លាំងសហការបានណែនាំអប់រំដល់ម្ចាស់រថយន្តដែលចតរង់ចាំ គឺមិនអោយចតនៅចិញ្ចើមផ្លូវថ្មើរជើងនេះទៀតទេ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ