ព្រឹតិ្តការណ៍ថ្មីៗ

ពាក់ពណ៌ដិតៗៗៗៗ..!!! បទចម្រៀងថ្មី​ ចង្វាក់កន្ត្រឹម របស់លោក​ អ៊ឹម​ ជីវ៉ា​ មានទាំងស្រីស្រស់យេយេ​ លោក K01 រាំក្នុងបឹងឈូក​ របស់ផលិតកម្ម​ BN

2 ខែ មុន 55 តូ សុផល

រាជធានីភ្នំពេញ​ ៖ ពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែឈានជិតចូលមកដល់ ប្រជាជនខ្មែរស្ទើរតែគ្រប់ទីកន្លែង ម្នាក់ៗបានត្រៀមរៀបចំខ្លួន ក្នុងការអបអរសាទរ និងទទួលទេវតាឆ្នាំថ្មី អ្នកខ្លះសន្សំប្រាក់កាសទុកទិញរបស់របរជូនឪពុកម្តាយ ជីដូនជីតា ចាស់ទុំញាតិមិត្ត និងខ្លះទៀត​ ក៏បានត្រៀមរៀបចំតុបតែងផ្ទះសំបែង ជួបជុំគ្រួសារសាច់សារលោកហិត ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី យ៉ាងសប្បាយរីករាយបំផុត​ ។

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ខ្មែរយេីង​ ឆ្នាំកុល​ ព.ស២៥៦៣​ គ.ស២០១៩នេះ​ លោក​ អ៊ឹម​ ជីវ៉ា​ ជាតារាសម្ដែង​ដ៏ល្បីមួយរូប​ បានចេញបទចម្រៀងមួយបទ​ នៅក្នុងផលិតកម្ម BN Production ដែលជាបទថ្មី និងបទដំបូងរបស់លោក អុឹម ជីវ៉ា តែម្ដង មានចំណងជើងថា “ពាក់ពណ៌ដិតៗៗៗៗ…!!” ជាចង្វាក់កន្ទ្រឹម ដែលមានសិល្បករ ចូលរួមសម្តែង ជិត៤០នាក់ ចង់ដឹងថាបទថ្មីរបស់លោក​ អ៊ឹម​ ជីវ៉ា​ ពិរោះបែបណា ឯការសម្តែងល្អកម្រិតណា កុំភ្លេចសូមរងចាំទស្សនាទាំងអស់គ្នា ដែលទេីបតែថត MV នៅវត្តឃ្មួញ​ ខណ្ឌសែនសុខ​ កាលពីថ្មីៗនេះ​ នឹងចេញជា MV ផ្លូវការក្នុងពេលឆាប់ៗនេះហើយ​ ។

ជាមួយគ្នានេះដែរ​លោក​ អ៊ឹម​ ជីវ៉ា​ ក៏បានរៀបរាប់ប្រាប់​អោយដឹងដូច្នេះថា​”សូមជួយគាំទ្រផង នេះជាបទថ្មីបទដំបូងរបស់ខ្ញុំបាទ អុឹម ជីវ៉ា ដែលមានចំណងជើងថា ពាក់ពណ៌ដិតៗៗៗៗ…!! ចង្វាក់កន្ទ្រឹម ដែលមានសិល្បករចូលរួមសម្តែង ជិត៤០នាក់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចង់ដឹងថាបទថ្មីរបស់ខ្ញុំបាទ ពិរោះបែបណា ឯការសម្តែងល្អកម្រិតណា កុំភ្លេចសូមរងចាំទស្សនាទាំងអស់គ្នា ចេញក្នុងពេលឆាប់ៗនេះហើយ…​ ។

លោក​ អ៊ឹម​ ជីវ៉ា​ បន្តថា​ ក្នុងបទចម្រៀងដំបូងរបស់លោក​ ក៏មានការចូលរួមសម្តែង ពីតារាល្បីជាច្រើនដូចជា លោក KO1 ,កញ្ញា យេយេ, លោក រ៉ា វិរៈ, លោក ព្រហ្ម ប្រសិទ្ធី, កញ្ញាពីង រ៉ូហ្សារ កញ្ញា យ៉ាយ៉ា, លោក គន់ រៀមរតនៈ, កញ្ញា ហ្វីហ្វី, កញ្ញា ស្រីខួច, ម៉ែប្រជ្រុយ, លោក តាវ៉ាន់ឌី, និងតារាជាច្រើនដួងទៀត ។

ជាចុងក្រោយ​លោក​ អ៊ឹម​ ជីវ៉ា​ រៀបរាប់ពីអារម្មណ៍ពិតរបស់លោកថា “តាំងពីចូលសិល្បះមកនេះជាបទទី១ដែលខ្ញុំបាទច្រៀងផ្ទាល់ ហើយថតជាMV ។ លោកក៏សូមថ្លែងអំណរគុណដល់សិល្បករទាំងអស់ដែលបានមកជួយថតខ្ញុំបាទ ក្នុងន័យមនោសញ្ចេតនាស្រលាញ់រាប់អាន លើកស្ទួយសិល្បៈខ្មែរ” ៕​ (អត្ថបទដោយ​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!