ព្រឹតិ្តការណ៍ថ្មីៗ

រឿងឡានធំចូលក្រុង ខុសម៉ោងកំណត់ អាជ្ញាធរ ប្រឹងណាស់ កុំអោយពលរដ្ឋថា ចំណាត់ការមេៗ សាបជាងទឹកទន្លេ!

4 ខែ មុន 146 តូ សុផល

(Live)ជួយ Share! សុំនិយាយរឿងឡានធំ ចូលក្រុងខុស ម៉ោងកំណត់បន្តិច!ពលរដ្ឋថា ជាវិធានការក្តៅដូចទឹកក ស្នងការ និង អភិបាលក្រុង ប្រឹងលុបបំបាត់ “បទបញ្ជាសាបដូចទឹកទន្លេ” http://tnn-news.com/archives/151243

Posted by TNN on Monday, 25 February 2019

ភ្នំពេញ ៖ ក្រោយពីមានមតិរិះគន់ពីមហាជន រឿងរថយន្តធុនធំបើកចូលក្រុងភ្នំពេញ បង្កបញ្ហា គ្រោះថ្នាក់ចរាចរណ៍កកស្ទះចរាចរណ៍ ប៉ះពាល់សណ្តាប់ធ្នាប់ទីក្រុង ក្រោមបញ្ជាពីលោកឯកឧត្តមស្នងការរាជធានីភ្នំពេញ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឲ្យសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ បណ្តាខណ្ឌក្នុងរាជធានី យកចិត្តទុកដាក់ មុឺងម៉ាត់ បង្ក្រាបចាប់ឃាត់កុំឲ្យរើសមុខ ទើបនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គ្រាន់តែរយៈពេលត្រឹមតែមួយម៉ោង (១និង៣០នាទី-២និង៣០នាទី) រសៀលថ្ងៃនេះ កម្លាំងនគរបាលខណ្ឌសែនសុខ ចុះប្រតិបត្តិការ ដាក់គោលដៅ ផ្លូវ២០០៤ កែងផ្លូវណតប្រីដ ឃាត់រថយន្តធុនធំ ប្រភេទរថយន្តបែនដឹកខ្សាច់ ហូរទឹកក្លិក្លាក់ ដឹកទំនិញ កុងតៃន័រ សរុបបានចំនួនជិត៣០គ្រឿងហើយ ហើយកម្លាំងបន្តអនុវត្តន៍រហូតដល់ល្ងាច ដើម្បីចាប់ ទប់ស្កាត់ រថយន្តធុនធំ ចូលក្រុងភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលចាប់ឃាត់បាននៅពេលនេះ នាំបញ្ជូនទៅស្នងការរាជធានីភ្នំពេញ រងចាំសម្រេចពេល ក្រោយ ៕

ពលរដ្ឋថា ជាវិធានការក្តៅដូចទឹកក ស្នងការ និង អភិបាលក្រុង ប្រឹងលុបបំបាត់ “បទបញ្ជាសាបដូចទឹកទន្លេ”

កាលពីព្រឹកថ្ងៃ២៦ កុម្ភៈ ២០១៩ phnom penh police commissariat ស្នងការរាជធានីភ្នំពេញ សរសេរបង្ហោះថាការងារថ្នាក់ដឹកនាំក្នុងមួយថ្ងៃៗ មានរាប់រយជំពូកហើយបានប្រឹងប្រែងដោះស្រាយបញ្ហាអាទិភាពជាច្រើនអោយចំគោលដៅភ្លាមៗ ក្នុងគោលបំណងអោយសង្គមជាតិមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងរបៀបរៀបរយ។

ចំណុចល្អ និងចំណុចមិនល្អ តែងតែកើតមាននៅពេលអនុវត្តច្បាប់ ប៉ុន្តែយើងក៏មិនត្រូវមើលឃើញតែចំណុចតូចមួយ យកមកវាយតម្លៃការងារជារួមឡើយ ដូចជាឃ្លាមួយថា ដំណក់ទឹកខ្មៅមួយដំណក់ នៅលើក្រដាសសមួយសន្លឹក បែរជានាំគ្នាថាក្រដាសដែលស មិនល្អទៅវិញ។

យុទ្ធនាការឃាត់រថយន្តទ្រង់ទ្រាយធំ ត្រូវបានដាក់តាមគោលដៅធំៗចំនួន២កន្លែង នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ និងតាមបណ្តោយផ្លូវជាតិលេខ១ ហើយមន្រ្តីនគរបាលចរាចរណ៍តាមគោលដៅនីមួយៗ ត្រូវប្រចាំការ២៤ម៉ោងលើ២៤ម៉ោងដោយមិនខ្លាចនឿយហត់ និងលំបាកឡើយ ។

ទោះបីជាមានវិធានការក្តៅ ក្នុងការឃាត់រថយន្តធុនធំចូលក្រុងខុសម៉ោង ជាប្រចាំយ៉ាងណាក៏ដោយ ក៏នៅតែមានរថយន្តធុនធំមួយចំនួនតូចដែលឆ្លៀតឱកាសចូលក្រុងខុសម៉ោងតាមច្រកផ្សេងៗ។

យ៉ាងណាមិញ ការអនុវត្តច្បាប់ ទាមទារពេលវេលា និងការចូលរួមសហការពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធទាំងអស់ ដើម្បីលុបបំបាត់រថយន្តធុនធំចូលក្រុងខុសម៉ោង ដូច្នេះយើងមិនអាចវិនិច្ឆ័យរហ័ស ឬជារួម នៅពេលកិច្ចការទាំងនោះ កំពុងតែអនុវត្តតាមផែនការដែលថ្នាក់ដឹកនាំបានដាក់ចេញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!