ព្រឹតិ្តការណ៍ថ្មីៗ

រឿងអាស្រូវពុករលួយ របស់ លោក​ ភុន ឡែន ប្រធានមន្ទីរ៉ែនិងថាមពល ត្រូវបានលាតត្រដាងលាតត្រដាង

3 ខែ មុន 64 តូ សុផល

ខេត្តឧត្ដរមានជ័យ ៖ ថ្មីៗ​នេះ​មន្ត្រី​នៅក្នុង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តឧត្ដរមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា

ករណី​ឈ្មួញ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​និង​ជីករណ្ដៅ​ដី​ក្នុង​ខេត្តឧត្ដរមានជ័យ គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ភុ​ន ឡែ​ន ប្រធាន​មន្ទី​រ៉ែ​និង​ថាមពល​ខេត្តឧត្ដរមានជ័យ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក ភុ​ន ឡែ​ន ខ្លះ​ផង​បើ​មិន​ដូច្នេះ​ទេ​លោក ភុ​ន ឡែ​ន នៅតែ​ប្រើ​អំណាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​ជាមិនខាន​។ ជាក់ស្ដែង​ករណី​ឈ្មួញ​ឈ្មោះ សឿង ខន ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅក្នុង​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង យ៉ាង​គឃ្លើន​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ភុ​ន ឡែ​ន ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​សុខ​ស្រួល​។​

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងវែង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​អាជីវកម្ម​បូម​ខ្សាច់​អត់​ច្បាប់​អនុញ្ញាត​មួយកន្លែង​កំពុងដំណើរការ​យ៉ាងរ​លូន​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​មន្ត្រី​ពុករលួយ​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធានការិយាល័យ​រ៉ែ​និង​ថាមពល​ក្រុង​សំរោង និង​ពី​សំណាក់​លោក ភុ​ន ឡែ​ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តឧត្ដរមានជ័យ ទេនោះ​គឺ​ឈ្មួញ​ឈ្មោះ ស្រឿង ខន មិន​អាចធ្វើ​សកម្មភាព​បូម​ខ្សាច់​ដូច​សព្វថ្ងៃនេះ​ទេ​។ ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ក៏ដូចជា​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ មិនគួរ​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ ស្រឿង ខន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។​

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា អាជីវកម្ម​បូម​ខ្សាច់​គ្មាន​ច្បាប់​អនុញ្ញាត​មួយកន្លែង​របស់​ឈ្មួញ​ឈ្មោះ ស្រឿង ខន បានធ្វើ​សកម្មភាព​ច្រើន​ឆ្នាំ​មកហើយ​ដោយ​គ្មាន​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តឧត្ដរមានជ័យ ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​កូន​ក្រៀល បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​គ្មាន​ច្បាប់​អនុញ្ញាត​ក៏ដោយ ក៏​ឈ្មួញ​ឈ្មោះ ស្រឿង ខន អាច​បន្តសកម្មភាព​បូ​ម​ខ្សាច់​យ៉ាង​គឃ្លើន​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ភុ​ន ឡែ​ន ដែលជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថា​ពល​ខេត្តឧត្ដរមានជ័យ​។ ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តឧត្ដរមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា ប្រសិនបើ​លោក ភុ​ន ឡែ​ន មិនបាន​ទទួលផល​ប្រយោជន៍​ទេនោះ គឺ​អាជីវកម្ម​បូម​ខ្សាច់​គ្មាន​ច្បាប់​អនុញ្ញាត​របស់​ឈ្មួញ​ឈ្មោះ ស្រឿង ខន មិនអាច​ដំណើរការ​ដល់​សព្វថ្ងៃនេះ​ទេ​។​

បើតាម​ការ​បង្ហើប​ពី​មន្ត្រី​នៅក្នុង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​លោក ភុ​ន ឡែ​ន ទទួលផល​ប្រយោជន៍​ជាប្រចាំ​ពី​ឈ្មួញ​ឈ្មោះ ស្រឿង ខន ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ម្នាក់នេះ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​យ៉ាង​រលូន​ទោះបី​គ្មាន​ច្បាប់​អនុញ្ញាត​យ៉ាងណាក៏ដោយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អាជីវកម្ម​បូម​ខ្សាច់​ក្នុង​ខេត្តឧត្ដរមានជ័យ មាន​ច្រើន​កន្លែង​ហើយ​ភាគច្រើន​គ្មាន​ច្បាប់​អនុញ្ញាត​នោះទេ ប៉ុន្តែ​មានការ​ឃុបឃិត​ជាមួយ​លោក ភុ​ន ឡែ​ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តឧត្ដរមានជ័យ ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ហេតុនេះ​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ ក៏ដូចជា​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរតែ​ពិនិត្យមើល​អំពើពុករលួយ និង​ភាព​អសកម្ម​របស់លោក ភុ​ន ឡែ​ន ខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​លោក ភុ​ន ឡែ​ន ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​គ្មាន​ច្បាប់​អនុញ្ញាត​យ៉ាង​រាលដាល​បន្តទៀត​៕ ដោយ ៖ បែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!