ព្រឹតិ្តការណ៍ថ្មីៗ

ជនស៊ីវិលមួយក្រុម​ កំពុងដើរអុកឡុកសំឡុតតាមកន្លែងកត់កន្ទុយលេខខុសច្បាប់ កណ្ដាលក្រុងតាខ្មៅ តាមអំពើចិត្តមិនខ្លាចសមត្ចកិច្ចមូលដ្ឋាន!

2 ខែ មុន 216 តូ សុផល

ខេត្តកណ្តាល ៖ ល្បែងកន្ទុយលេខនៅក្នុងក្រុងតាខ្មៅមួយរយះនេះគេសង្កេតឃើញថាកំពុងរីកដូចផ្សិត

មិនតែប៉ុណ្ណោះមានក្រុមជនសុីវិលជាង១០នាក់ ប្រដាប់ដោយម៉ូតូធំនិងរថយន្តអតស្លាកលេខជិះធ្វើព្យុះធ្វើភ្លៀង ដើរសំឡុតកន្លែងលួយកត់កន្ទុយលេខខុសច្បាប់ដោយគំរាមថា ពួកខ្ញុំជាសមត្ចកិច្ចបើមិនចូលរួមលួចកត់អោយពួកខ្ញុំ ពួកខ្ញុំនិងចាប់ភ្លាម ។

មហាជនបានលាត់មាត់ថា សម័យនេះហើយនៅមានសកម្មភាពបែបនេះទៀត មិនមែនសមយ័នៅសង្គ្រាមដើរសំឡុតឆៅៗឯណា បើសិនជាលោកសមត្ថកិច្ចអនុវត្តច្បាប់មែន ចុះលោកមិនបង្ក្រាប ចាំបាច់មកគំរាមគេអោយចូលដៃចូលជើងជាមួយ ឬមួយក៍ពួកនោះជាពួកគេប្រើអោយធ្វើបែបនេះ ដើម្បីបានលុយដាក់ហោប៉ៅ ប្រយោជន៍ផ្ទាល់ខ្លួន។

មហាជនបានសំណូមពរទៅលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយមានវិធានការបង្ក្រាបល្បែងសុីសងកត់កន្ទុយលេខ និងអ្នកដើរសំឡុតគេតាំងខ្លួនជាសមត្ថកិច្ចផង បើនៅតែបណ្តោយអោយធ្វើទង្វើរបែបនេះទៀត ក្រុងតាខ្មៅ មិនដឹងទៅជាទីក្រុងសម្បូរទៅដោយល្បែងសុីសងបែបណាទេ និងជាពិសេសក្រុមជនសុីវិលនៅតែបន្តរកាអុកឡុកយ៉ាងអាណាធិបតេយ ធ្វើអោយភូមិ ឃុំ គ្មានសុវត្ថិភាព កើតមានបទល្មើសឆក់ ប្លន់ កាប់ សម្លាប់ ដោយសារអំណាចល្បែងសុីសង។

ពាក់ពន្ធ័បញ្ហារខាងលើនេះលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានថ្លែងតាមប្រពន្ធ័ Whatapp ថា សូមអោយប្រជាពលរដ្ឋរាយការណ៍ជូនលោកភ្លាមៗបើឃើញទង្វើរបែបនេះកើតឡើងទៀត លោកនិងអោយកម្លាំងចុះទៅឃាត់ភ្លាម ។

លោកបន្ថែមទៀតថា សូមអោយប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចដើម្បីទប់ស្កាត់បទល្មើសកើតឡើងនៅក្នុងមូលដ្ឋាន៕​ (បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!