ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យ២នាក់ ជិះឆក់កាបូបនារីរោងចក្រ បានសម្រេច​ តែត្រូវពូម៉ូតូឌុប ជិះបំបុកឲ្យដួល ផ្អើលប្រជាពលរដ្ឋស្វាគមន៍តាមកំហឹង

3 សប្តាហ៍ មុន 100 តូ សុផល

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីឆក់កាបូបលុយពីនារីម្នាក់

ក្នុងវេលាម៉ោង១៧និង១៥ នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ហើយព្យាយាមជិះគេចខ្លួន តែត្រូវបានខាងជនរងគ្រោះដេញតាមធាក់អោយដួល។

នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ លោក ឯម ភារី បានអោយដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះទី១ ឈ្មោះ គង់ សារិន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិតាព្រឹមឃុំសបួរ ស្រុកទ្រាំង ខេត្តតាកែវ។ ជនសង្ស័យទី២ឈ្មោះ វន សៀត អាយុ២៦ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ភូមិចាជ្រុំ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ចំនែកនារីរងគ្រោះឈ្មោះ សុខ ដួង ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មការនីរោងច្រកម៉ាកាឡូត៥ ស្នាក់ផ្ទះជួលភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងហេតុកាណ៍នេះ លោកបានដំណើររឿងអោយដឹងផងដែរថា ដើមឡើយជនរងគ្រោះបានចេញពីធ្វើការមកផ្សារឯករាជ៣ ដើម្បីទិញរបស់ប្រើប្រាស់ ហើយបានហៅម៉ូតូឌុបជិះត្រឡប់ទៅផ្ទះជួលខាងលើ ដោយបានជិះតាមផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណៈជិះជិតដល់ផ្ទះជួលហើយនោះ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ទឹកប្រាក់ ស្លាកលេខតាកែវ 1O-4248 បានឆក់កាបូបពីជនរងគ្រោះ រួចជិះគេចខ្លួន។ ភ្លាមនោះជនរងគ្រោះបានស្រែកឆោឡោ ហើយក៏បានដេញតាមពីក្រោយរហូតដល់ការ៉ាសសាំងPTT ជិតស្តុបណូគាសង្កាត់អូសបែកក្អម ត្រូវបានពូម៉ូតូឌុបជិះបុកពីក្រោយ បណ្តាលអោយដួល រួចត្រូវបានអ្នកដំណើរ និង ប្រជាពលរដ្ឋជួយចាប់ជាប់ទាំងពីរតែម្តង។

ទោះយ៉ាងណាបច្ចប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន កសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕ (បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!