ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម នុត ពុធដារ៉ា រៀបចំពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី៧ ក្រោមប្រធានបទ “ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ”

6 ខែ មុន 38 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩រដ្ឋបាលខណ្ឌដង្កោ បានរៀបចំពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី៧ ក្រោមប្រធានបទ “ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ” ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជន ស.ស.យ.ក និងសិស្សានុសិស្ស ប្រមាណ ៧០០នាក់។

ក្នុងនោះ តាមបណ្តាសង្កាត់ទាំង១៣ តាមវត្តអារាម និងគ្រិះស្ថានសិក្សានានាក៏បានបំផុសឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស ឲ្យចូលរួមពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត និងសម្អាតអនាម័យបរិស្ថានក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។


បន្ទាប់ពី លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌ បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រួចមក ឯកឧត្តម នុត ពុធដារ៉ា បានធ្វើការលើកឡើងអំពីការបំផុសឲ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីសម្អាតអនាម័យបរិស្ថាន ឲ្យស្របតាមប្រធានបទនៃទិវាជាតិទីក្រុងស្អាត លើកទី៧នេះ ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់លើបញ្ហាអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ សាធារណៈ ជាពិសេសរដ្ឋបាលថា្នក់ក្រោមជាតិ ត្រូវអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ លើការងារអាទិភាព ៦ចំណុច នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ