ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខណ្ឌសែនសុខ មិនរាថយ ចំពោះការបង្ក្រាបបទល្មើសគ្រឿងញៀន

2 ខែ មុន 66 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យចំនួន១២នាក់ ក្នុងនោះមានស្រីម្នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខ រួមជាមួយកម្លាំងប៉ុស្តិ៍ទឹកថ្លា ចុះទៅបង្ក្រាបចាប់ខ្លួនបានដោយពាក់ព័ន្ធទៅនឹងការប្រព្រឹត្ត ប្រើប្រាស់គ្រឿង
ញៀន ដកហូតបានថ្នាំចំនួន០៣កញ្ចប់ កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងភូមិបុរីកម្មករ( ហៅបឹងឈូក )មុខមន្ទីរពេទ្យលោកសង្ឃ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យ

ទី១/ឈ្មោះហ៊ួត ចំរើន អាយុ២៩ឆ្នាំ

ទី២/ឈ្មោះណុប ពិសាល អាយុ២៥ឆ្នាំ

ទី៣/ឈ្មោះណុច កុសល់ អាយុ៣០ឆ្នាំ

ទី៤/ឈ្មោះសួង សេក អាយុ២៧ឆ្នាំ

ទី៥ឈ្មោះ រស់ យ៉ារិទ្ធ អាយុ៣៤ឆ្នាំ

ទី៦ឈ្មោះហ៊ួត គឹមឆាយ អាយុ ២៧ឆ្នាំ

ទី៧/ឈ្មោះ ចេវ វ៉ាន់ដា អាយុ១៨ឆ្នាំ

ទី៨ឈ្មោះអ៊ុក ដារ៉ាវី ភេទស្រី ២៨ ឆ្នាំ

ទី៩/ឈ្មោះសុផល សុភាព អាយុ ១៧ឆ្នាំ

ទី១០/ឈ្មោះសន សាមុត អាយុ២៤ឆ្នាំ

ទី១១/ឈ្មោះ យឿន សុបិន្ត អាយុ ២៣ឆ្នាំ

ទី១២/ឈ្មោះ ព្រហ្ម ខ្លា អាយុ ១៧ឆ្នាំ។

តាមនគរបាលបានឲ្យដឹងថា កម្លាំងសមត្ថកិច្ច មិនរាថយ ក្នុងការបង្ក្រាបបទល្មើសនេះឡើយ ក្រោមបញ្ជាពីលោក វរសេនីយ៍ឯក ហួ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ កម្លាំងសហការចុះទៅបង្ក្រាបចាប់ឃាត់ខ្លួនក្រុមអ្នកសេបគ្រឿងញៀនបាន១២នាក់ស្រី១នាក់និងថ្នាំញៀន០៣កញ្ចប់តូច ។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យនាំទៅសាកសួរ នៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!