ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ខ្លួនបានហើយ បុរសអួតខ្លួនថាជា ប៉ូលិស បោកម៉ូតូ និងទូរស័ព្ទពីស្រីស្នេហ៍

4 ខែ មុន 486 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ សហការជាមួយព្រហ្មទណ្ឌក្រុងភ្នំពេញ និងកម្លាំងជំនាញស្នងការខេត្តស្វាយរៀង ចាប់ខ្លួនបានហើយ កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងភូមិសាស្រ្តស្រុកស្វាយទាប ខេត្តស្វាយរៀង ប្រទះជួបឃាត់ត្រួតពិនិត្យច្បាប់ចរាចរណ៍ ម៉ូតូអត់ស្លាកលេខ ក្រោយពីតាំងខ្លួន ជាមន្រ្តីនគរបាលជាតិ ហើយប្រើល្បិចឆោក នារីម្នាក់ហើយ ឆោកយកម៉ូតូ សេ១២៥មួយគ្រឿង និងទូរស័ព្ឌដៃមួយគ្រឿងទៀតពីជនរងគ្រោះ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមផ្លូវសហព័ន្ធរុស្សី មុខផ្សារសុិនជីរីផ្លាហ្សា ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ រស់ ណាក់ មានឈ្មោះបន្លំ ណាក់ ភារៈ ភេទប្រុស អាយុ៣១ឆ្នាំ គ្រាន់តែអតីតជាមន្រ្តីនគរបាល នៅអន្តរាគមន៍ អគ្គស្នងការនគរបាល មានស្រុកកំណើតភូមិត្រពាំងថ្ម ឃុំអង្គតាសូរ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ចំណែកស្រ្តីរងគ្រោះ ជាដើមបណ្តឹង មានឈ្មោះ អាន ស្រីលីន អាយុ១៩ឆ្នាំ មុខរបរកម្មការនីរោងចក្រស្នាក់នៅបន្ទប់ជួលភូមិក្បាលដំរី២សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតខេត្តកំពង់ចាម ។

តាមប្រភពបានឲ្យដឹងថា ជនសង្ស័យ បានអួតតាំងខ្លួន ប្រាប់ នារីរងគ្រោះ ថាខ្លួនជាមន្រ្តីនគរបាល ហើយស្រឡាញ់សុំស្នេហ៍នារីរងគ្រោះតាមរយៈលេងហ្វេសប៊ុក អស់រយៈពេលជាង២ខែមកហើយ រហូតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ជនសង្ស័យ បបួលសុំនារីរងគ្រោះ ទៅលេងស្រុកកំណើតនៅឯខេត្តកំពង់ចាម ដេកបានមួយយប់ លុះរសៀលថ្ងៃទី១៥ ខែកុម្ភៈ បន្ទាប់ ទើបនាំគ្នាវិលមកវិញ មកដល់មុខផ្សារសុិនជូរី ភូមិតាងួន សង្កាត់កាកាប១ ជនសង្ស័យប្រើល្បិច ខ្ចីម៉ូតូសេ១២៥ និងទូរស័ព្ទ oppo ពីនារីរងគ្រោះ ដោយប្រាប់ថាជិះទៅយកកូនសោ ផ្ញើរនឹងមិត្តភ័ក្រ នៅអធិការដ្ឋានខណ្ឌពោធិសែនជ័យ ដោយឲ្យជនរងគ្រោះឈរចាំមុខផ្សារ ហើយជិះទៅបាត់រហូត មិនឃើញវិលវិញ ប្លុកហ្វេសប៊ុកចោល បិទលេខទូរស័ព្ទ ចោលអស់ ទើបដឹងថា ចាញ់បោកប្រុសព្រានហើយ ទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាប១ ខណ្ឌពោធិសែនជ័យ ដើម្បីឲ្យជួយស្រាវជ្រាវ មុខសញ្ញាខាងលើ ។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍ ព្រហ្មទណ្ឌខណ្ឌ កម្លាំងស្នងការក្រុងភ្នំពេញ និងកម្លាំងតាមបណ្តាងស្នងការខេត្ត សហការស្រាវជ្រាវជនសង្ស័យក្លែង អួតខ្លួន យកស្ថាប័ណសមត្ថកិច្ចមកបន្លំ បោកប្រាស់រាងកាយ ចិត្ត និងទ្រព្យសម្បត្តិ ទីបំផុត ជនសង្ស័យត្រូវបានកម្លាំងស្នងការខេត្តស្វាយរៀង ឃាត់ខ្លួនបាន គ្រាដែលកម្លាំងសមត្ថកិច្ចស្រុកស្វាយទាប ដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ជើងគោក ឃាត់ម៉ូតូអត់ស្លាកលេខ សាកសួរមើលមុខទៅដូចស្រដៀងនឹងរូប ជនសង្ស័យម្នាក់ ដើរឆបោកស្រីៗ យកម៉ូតូ ដែលប្រព័ន្ធពត៌មានផ្សព្វផ្សាយ សាកសួរទើបបែកធ្លាយ នឹងហើយជនសង្ស័យ ទើបចាប់ខ្លួនបានហើយកាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅស្រុកស្វាយទាប រួចបញ្ជូនខ្លួនទៅស្នងការខេត្ត លុះនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ ត្រូវបានកម្លាំងជំនាញខណ្ឌពោធិសែនជ័យ រួមជាមួយនារីរងគ្រោះផ្ទាល់ ទៅកាន់ស្នងការខេត្តស្វាយរៀង ដើម្បីទទួលយកជនសង្ស័យ វិលត្រឡប់មក កន្លែងកើតហេតុ ខណ្ឌពោធិសែនជ័យវិញ ដើម្បីអនុវត្តន៍បន្តទៅតាមនីតិវិធី ។

តាមសម្តីជនសង្ស័យបានឲ្យដឹងថា ម៉ូតូក្រោយពីឆបោកបានហើយជិះរត់គេចទៅស្រុកកំណើត ដោះស្លាកលេខ ចោល លុះនៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ជិះម៉ូតូទៅលេងបងប្អូននៅស្រុកស្វាយទាប ប៉ូលិសដាក់គោលដៅឃាត់ត្រួតពិនិត្យ សម្លឹងមើលមុខយូរទៅ ស្គាល់ ចាប់ឃាត់ខ្លួនតែម្តង ៕ ដោយ៖ ប្រុសម៉ាប់

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!