ព្រឹតិ្តការណ៍ថ្មីៗ

William Guang តើច្បាប់នឹងចាត់វិធានការបែបណាចំពោះ លោក ឧកញ៉ា គិត ធាង ម្ចាស់ មជ្ឈមណ្ឌល Rock?

6 ខែ មុន 538 តូ សុផល

William Guang ៖ ក្នុងនាមខ្ញុំជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់ យោបល់ខ្ញុំ និងរងចាំតាមដានការអនុវត្តន៍ច្បាប់ របស់អាជ្ញាធរពាក់ព័ន្ធចំពោះ ករណីនេះ

ថាតើច្បាប់នឹងចាត់វិធានការបែបណាចំពោះ លោក ឧកញ៉ា គិត ធាង ម្ចាស់ មជ្ឈមណ្ឌល Rock ជាតំបន់សំបុកគ្រឿងញៀនយ៉ាងធំ ដែលសមត្ថកិច្ច ទើបបង្ក្រាបបានជាក់ស្ដែង ចាប់បានជនពាក់ព័ន្ធជាង៣០០នាក់ និងរឹបអូសគ្រឿងញៀនរាប់សិបគីឡូ ។

គូសបញ្ជាក់ថា ឧកញ៉ា រូបនេះធ្លាប់បានធ្វើកិច្ចសន្យាចំពោះមុខច្បាប់ថា មិនអនុញ្ញាត្តិអោយមានការផលិត ជួញដូរ ចែកចាយគ្រឿងញៀន ក្នុងកន្លែងអាជីវកម្មរបស់ខ្លួនឡើយ ប្រសិនជាមាន ឧកញ៉ារូបនេះ សុខចិត្តអោយបិទអាជីវកម្មរបស់ខ្លួន និង «ទទួលខុសត្រូវចំពោះមុខច្បាប់ផ្សេងៗទៀតផងដែរ»៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!