ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាប សំបុកគ្រឿងញៀនចំកណ្ដាលបេះដូងរាជធានីភ្នំពេញ រឹបអូសគ្រឿងញៀនជិត៤០គីឡូ ឃាត់ មនុស្ស ៣១៤នាក់ William guang ស្នើអាជ្ញាធរ ពាក់ព័ន្ធបិទ មជ្ឈមណ្ឌល Rock

7 ខែ មុន 180 តូ សុផល

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចម្រុះ បើកប្រតិបត្តិការលក្ខណៈទ្រុងទ្រាយធំ ឆ្មក់ឆែកឆេរ តាមបន្ទប់ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក Rock នៅផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាវេលាម៉ោង២ និង ៣០នាទីទាបភ្លឺ ឈានចូលថ្ងៃសៅរិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បញ្ជាក់ថា ប្រតិបត្តិការណ៍ចុះបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំដោយផ្ទាល់នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ឃាត់ខ្លួនអ្នកប្រើប្រាស់ និងអ្នកចែកចាយជាង៣០០នាក់ ក្នុង នោះមានជនជាតិចិន ១៤នាក់ ហើយដកហូតបានគ្រឿងញៀនជាង៣៩គីឡូក្រាម និងសារធាតុញៀនជាទឹក ៩គីឡូ២ខាំ ជញ្ជីងថ្លឺងគ្រឿងញៀន ១២ និងកំាភ្លើងខ្លី១ដើម។

មេបក្សខ្មែរ ក្រោក ឯកឧត្តម William guang វឌ្ឍនា សារពង្ស សម្ដែងការសាទរចំពោះយុទ្ធនាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនិងចាប់ជនពាក់ព័ន្ធជាច្រើនរយនាក់ នៅមជ្ឈមណ្ឌល Rock ដែលគេដឹងគ្រប់គ្នាថាជាសំបុកគ្រឿងញៀនចំកណ្ដាលបេះដូងរាជធានីភ្នំពេញ។

ត្រឹមចាប់ជនប្រើប្រាស់មិនទាន់គ្របគ្រាន់ទេ ខ្ញុំសូមសំណូមពរអោយអាជ្ញាធរពាក់ព័ន្ធបិទ មជ្ឈមណ្ឌល Rock នេះជាបណ្ដោះអាសន្ន និងអនុវត្តន៍លើកិច្ចសន្យាដែល លោកឧកញ៉ា គិតធាង ធ្លាប់បានសន្យាជាលាយល័ក្ខអក្សរថា មិនអនុញ្ញាត្តិអោយមានការចរាចរណ៍គ្រឿងញៀនឡើយក្នុងមជ្ឈមណ្ឌល ទRock នេះឡើយ ។

សូមរងចាំព័ត៌មានពិស្ដារ​ ពីភ្នាក់ងារ​ TN ​នឹង Update បន្តបន្តិចទៀតនេះ!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ