លោក ឌី រ័ត្នខេមរុណ ៖ « ទីក្រុង ស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ » គឺ ផ្តើមចេញពីយើងទាំងគ្នា

3 ខែ មុន 24 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោ ៦’៣០ នាទី ថ្ងៃសៅរ៍ ៤ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២៣ ខែ កុម្ភះ ឆ្នាំ ២០១៩ នៅសាលាខណ្ឌមានជ៍យ ក្រោមការដឹកនាំផ្ទាល់ ពីលោក ពេជ្រ កែវ មុនី បានរៀបចំកម្មវិធី បញ្រ្ជាបការយល់ដឹង និង ការសម្អាតទីក្រុងក្នុងមូលដ្ឋានខណ្ឌមានជ័យ ដើម្បីចូលរួម អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ៧ ឆ្នាំ ២០១៩ ក្រោមប្រធានបទ « ទីក្រុងស្អាត ទីក្រុង ផ្តល់ភាពកក់ក្តៅ » ។

ក្នុងនោះដែរមានការចូលរួមដោយ :
– លោក លោកស្រី ក្រុមប្រឹក្សា ខណ្ឌ
– លោក – លោកស្រី អភិបាលរងខណ្ឌ
– លោក នាយករដ្ឋបាលខណ្ឌ
– លោក នាយករងរដ្ឋបាល ខណ្ឌ
– លោក អធិការខណ្ឌ ខណ្ឌ
– លោក មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ
– លោក ចៅសង្កាត់ទាំង ៧
– លោក មេប៉ុស្តិ៍ ទាំង ៧
– លោក ប្រធានការិយាល័យ ចំណុះ – ជំនាញ
– លោក ប្រធានសន្តិសុខ ខណ្ឌ
-លោក ប្រធានការិយាល័យ ច្រក ចេញចូលតែ១
-លោក លោក ស្រី តំណាង អង្គភាព ជំវិញ ចំណុះរបស់សាលាខណ្ឌមានជ័យ ។
-យុវជន កាកបាទក្រហមខណ្ឌ
-យុវជន កាយរិទ្ធិ
-យុវជន សិស្សានិស្ស
_ កម្លាំង កម្មករកម្មការនី ក្រុមហ៊ុន ស៉ីន ទ្រី
– រថយន្តស៉ិនទ្រី ចំនួន ២គ្រឿង ។
– លោក ប្រធានផ្សាររដ្ឋទាំង ៣
-ប្រធានភូមិ អនុភូមិ

ទីកន្លែង រៀបចំពិធី ចលនា ទិវាបរិស្ថាន ទិវាទីក្រុងស្អាត នោះ គឺចាប់ផ្តើមសំអាត ពី កន្លែងផ្លូវ ៥០ម៉ែត្រ មុខ វត្តចាក់អង្រែក្រោម ដល់ចំនុច រង្វង់មូលព្រះនរាយ៍ ព្រំប្រទល់ខេត្តកណ្តាល ។

ការចូលរួម ចលនា សម្អាតទីក្រុងស្អាត បរិស្ថានស្អាត ក្រោមពាក្យស្លោក « ទីក្រុងស្អាត ទីក្រុង មានភាព កក់ក្តៅ » នោះមានការចូលរួមពីមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានិស្ស ប្រមាណជាង ៥០០នាក់ចូលរួមផងដែរ ។

ការរៀបចំពិធី ទីក្រុង ស្អាត បរិស្ថានស្អាត ក្នុងមូលដ្ឋានខណ្ឌមានជ័យ នាឱកាសព្រឹកនេះ គឺក្នុងគោលបំណង បំផុស ស្មារតី បងប្អូនប្រជាពលរដ្ឋ ជាពិសេស អាជីវករ អ្នកលក់ដូរ គឺ អប់រំអោយពួកគាត់បានយល់ជ្រាប ពីបញ្ហា ការវេចខ្ចប់សំរាម ការទុកដាក់សំរាម និង យកសំរាមទុកដាក់ក្នុងធុង អោយមានរបៀបរៀបរយ ជៀសវាងការបោះចោលលើដងផ្លូវសាធារណះ បង្កើតជាបញ្ហា គ្មានសណ្តាប់ធ្នាប់ ធ្វើអោយជះខ្លិនមិនល្អ ក្នុងមូលដ្ឋាន ដើម្បីអោយ ទីក្រុង ស្អាត បរិស្ថាន ស្អាត ដូចពក្យស្លោក « ទីក្រុង ស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ » គឺ ផ្តើមចេញពីយើងទាំងគ្នា ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!