ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងសមត្ថកិច្ចខេត្តកំពតឃាត់ខ្លួនជនសង្ស័យ០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន!

7 ខែ មុន 19 តូ សុផល

ក្រុងកំពត (ខេត្តកំពត) ៖ កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការក្រុងកំពត បានចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យបាន០៤នាក់និងថ្នាំញៀន០៥កញ្ចប់តូ   ហេតុការធ្វើឡើងនៅថ្ងៃសុក្រ ០៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១៣:៣០ នាទី ឋិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ។ 

សមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤ នាក់ និងដកហូតបានថ្នាំញៀនចំនួន ០៥ កញ្ចប់តូច ។

ជនដង្ស័យដែលឃាត់ខ្លួនបានរួមមាន៖ទី០១.ឈ្មោះ រ៉ាត់ សុវណ្ណារ៉ា ភេទប្រុស អាយុ ១៩ ឆ្នាំ ។ទី០២.ឈ្មោះ និន រ៉ាវីសំណាងដេវិត ភេទប្រុស អាយុ ១៧ ឆ្នាំ (អ្នកទាំងពីរ នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត) ។

ទី០៣.ឈ្មោះ នាក់ សេរីរិទ្ធ ភេទប្រុស អាយុ ១៩ ឆ្នាំ នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។ ទី៤.ឈ្មោះ នួន ភិរុណ ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ