ព្រឹតិ្តការណ៍ថ្មីៗ

ក្ដៅៗ! ប្រតិបត្តិការ​ទ្រុងទ្រាយធំ​ ឆ្មក់ឆែកឆេរតាមបន្ទប់ទាំងអស់​ មជ្ឈមណ្ឌល​មជ្ឈមណ្ឌលកម្សាន្តរ៉ក​ Rock

6 ខែ មុន 219 តូ សុផល

រាជធានីភ្នំពេញ​ ៖ (ព័ត៌មាន​បឋម) ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចម្រុះ បេីកប្រតិបត្តិការ​លក្ខណៈទ្រុងទ្រាយធំ​ ឆ្មក់ឆែកឆេរ តាមបន្ទប់ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក Rock​ នៅផ្លូវព្រះមុន្នីវង្ស​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ នាវេលាម៉ោង០២:៣០នាទីទាបភ្លឺ​ ឈានចូលថ្ងៃសៅរិ៍​ ទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ។

តួលេខ​បឋម​របស់សមត្ថកិច្ច​ មនុស្សប្រុសស្រីជាង២០០នាក់​ ត្រូវបានឃាត់ខ្លួន​ ដកហូតថ្នាំញៀន​តាមបន្ទប់ គ្រប់ប្រភេទ​ (មានគ្រាប់​ មានម៉្សៅ​ មានប្រភេទក្រាម​ -ល-) ជាច្រេីនកញ្ចប់​ និងទាន់ដឹងចំនួន​ រួមទាំងឧបករណ៍សម្រាប់ប្រេីប្រាស់​ជាច្រេីនទៀត​ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីសាកសួរ​អត្តសញ្ញាណ​ និងរងចាំបន្ត​នីតិវិធី​ និងបង្ហាញមុខ​តាមរយះការធ្វេី​សន្និសីទកាសែត​ នៅព្រឹកនេះ។

សូមរងចាំព័ត៌មានពិស្ដារ​ ពីភ្នាក់ងារ​ TNN ​នឹង Update បន្តបន្តិចទៀតនេះ!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ