ព្រឹតិ្តការណ៍ថ្មីៗ

Share! ផ្ទុះថ្មទូរស័ព្ទ iPhone ប្រធានស៊ីមាក់ម្នាក់របួសធ្ងន់

3 ខែ មុន 403 តូ សុផល

បាត់ដំបង ៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកអាត់ សុជាតិ បានបាត់បង់ដៃរបស់គាត់ក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ដោយ​ឌុយក្បាលសាកទូរសព្ទ័​ IPhone ។
លោក​ សោម​ សុជាតិ​ ដែលជាប្រធានគំរោងបោសសំអាតមីននិងជួយសង្គ្រោះជនពិការដោយសារមីននៅខេត្តបាត់ដំបង​ ដែលត្រូវរងរបួសពិការប្រអប់ដៃធ្វេង​ (ដល់កដៃ) ដោយសារការផ្ទុះឌុយសាកទូរសព្ទ័​ ជាទូរសព្ទ័ប្រភេទIPhone។

បើតាមសេចក្ដីរាយការណ៍មកថាមានករណ៍ផ្ទុះទូរស័ព្ទ iPhone បណ្ដាលឲ្យបុរសម្នាក់ទទួលរងបែកប្រអប់ដៃ។ ហេតុការនេះកើតឡើងវេលាម៉ោង ១១ ព្រឹកថ្ងៃទី ២២ កុម្ភះ ២០១៩ នៅក្រុមទី៤ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង។ ជនរងគ្រោះធ្វើការនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។

នេះគឺរឿងមិនគួរឱយជឿទាល់តែសោះ​ ព្រោះកំលាំងផ្ទុះខ្លាំង​ បង្កកំទេចប្រអប់ដៃទាំងមូល​ របួសខ្លួន​ និងកផងដែរ។

លោកសុជាតិ​ ជាមនុស្សខិតខំបំពេញភារកិច្ចណាស់ជាពិសេសការងារប្រតិបតិ្តការ​ ដែលបានឡេីងឋានះជាបន្តបន្ទាប់តាំងពីជាអ្នកដោះមីន​ ទៅជាប្រធានការិយាល័យប្រតិបតិ្តការ​ ទៅជាអនុប្រធានកងឯកភាព​ និងក្លាយជាប្រធានគំរោងនេះដែលមានកំលាំងប្រតិបតិ្តការជាង៥០០នាក់​។

សារនេះសូមសំដែងការសោកស្តាយចំពោះពិការភាពនេះ​ និងចង់ចែករំលែកក្រេីនរំលឹកអ្នកប្រេីប្រាស់ទូរសព្ទទាំងអស់គ្នា​ សុំយកចិត្តទុកដាក់ខ្ពស់បំផុត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!