ព្រឹតិ្តការណ៍ថ្មីៗ

មិនអាចទុកចោលបានទេ បញ្ហាគ្រឿងញៀននេះ​ កម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យ​ទី៣ ឃាត់ខ្លួនជនសង្ស័យ​៣នាក់ ដកហូតថ្នាំញៀន២កញ្ចប់ថង់ធំ​ រួមទាំងឧបករណ៍ប្រេីប្រាស់ និងវ៉ិចខ្ចប់គ្រឿងញៀនមួយចំនួន!

4 ខែ មុន 67 តូ សុផល

រាជធានីភ្នំពេញ​ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ សហការជាមួយកម្លាំងសាលាសង្កាត់ស្ទឹងមានជ័យ៣ បានចុះធ្វេីរដ្ឋបាលក្នុងមូលដ្ឋាន​ លុះមកដល់ចំណុចបន្ទប់ផ្ទះជួលមួយកន្លែង​ ប្រទះឃេីញជនសង្ស័យ៣នាក់ កំពុងនៅក្នុងផ្ទះ​ ដោយមានសភាពគួរសង្ស័យ​ កម្លាំងសមត្ថកិច្ច​ បានសុំឆែកឆេរ​ត្រួតពិនិត្យ​ ឃេីញមានម៉្សៅក្រាមសថ្លា​ (សង្ស័យជាគ្រឿងញៀន​) ២កញ្ចប់ រួមទាំងថង់ផ្លាស្ទិកសម្រាប់ច្រកគ្រឿងញៀន​ និងឧ)និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត​ ទេីបធ្វេីការឃាត់ខ្លួន​ បញ្ជូនទៅស្នាក់ការប៉ុស្តិ៍ដេីម្បីសាកសួរ​បន្តតែម្ដង។

ការឃាត់ខ្លួននេះធ្វេីឡេីងនៅវេលាម៉ោង១១ថ្ងៃត្រង់​ ថ្ងៃសុក្រ​ ទី២២​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ នៅចំណុចបន្ទប់ផ្ទះជួលគ្មានលេខ​ ផ្លូវបេតុង​ ភូមិដំណាក់ធំ២​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

លោកអនុសេនីយ៍ឯក​ ឯម​ ភារី​ នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣​ បានបញ្ចាក់អោយដឹងថា​ នៅមុនពេលកើតហេតុ​ ជនសង្ស័យដែលឃាត់ខ្លួនបាន មានទី១.​ ឈ្មោះ ចេង អៀង ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ (ឃាត់ខ្លួន) ។ ទី២.​ឈ្មោះ មាន វណ្ណារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ (ឃាត់ខ្លួន) ។ ទី៣.ឈ្មោះ ពៅ ស្រស់ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ (ឃាត់ខ្លួន)។

ដោយធ្វើការដកហូតវត្ថុតាងរួម​មាន ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន​) ចំនួន០២កញ្ចប់ធំ ជញ្ជីងអេឡិចត្រូនិក (សម្រាប់ថ្លឹងគ្រឿងញៀន) ចំនួន០១។ ទូរស័ព្ទដៃចាស់ ០១គ្រឿង។ កូនថង់ផ្លាស់ស្ទិក សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោកនាយប៉ុស្តិ៍ ឯម​ ភារី​ ក៏បានបញ្ជាក់ពីដំណើររឿងថា នៅមុនពេលកើតហេតុ ដោយទទួលបានការណែនាំពីលោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ និងលោក​ អ៊ុ​ ហឿង​ ចៅសង្កាត់ស្ទឹងមានជ័យទី៣ ជាពិសេស​ដោយមានការចង្អុលបង្ហាញពីសំណាក់លោក​វរសេនីយ៍ទោ​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ នៅវេលាម៉ោង១១:០០នាទីថ្ងៃត្រង់​ ថ្ងៃសុក្រ​ ទី២២​ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដេីម្បីអនុវត្តតាម​គោលនយោបាយ​ភូមិ សង្កាត់​ មានសុវត្ថិភាព ​កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ សហការជាមួយកម្លាំងសាលាសង្កាត់ស្ទឹងមានជ័យទី៣ ចុះត្រួតពិនិត្យរដ្ឋបាលតាមខ្នងផ្ទះ នៅក្នុងភូមិភូមិដំណាក់ធំ២ លុះដល់ចំណុចផ្ទះជួលគ្មានលេខកេីតហេតុ​ ដែលជាផ្ទះជួលរបស់ជនសង្ស័យឈ្មោះ ចេង អៀង នោះ បានចុះត្រួតពិនិត្យរដ្ឋបាល ដោយប្រទះឃើញជនសង្ស័យឈ្មោះ ចេង អៀង​, ឈ្មោះ​ មាន វណ្ណារ៉ូ, និងឈ្មោះ ពៅ ស្រស់ កំពុងនៅក្នុងផ្ទះ ដោយមានសភាពគួរសង្ស័យ​ កម្លាំងសមត្ថកិច្ច​សុំធ្វើការត្រួតពិនិត្យ និងឆែកឆេរ ជាក់ស្ដែងរកឃើញក្រាមសថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន០២កញ្ចប់ថង់ធំ និងជញ្ជីងអេឡិចត្រូនិក រួមនិងឧបករណ៍ប្រើប្រាស់និងវេចខ្ចប់គ្រឿងញៀនមួយចំនួនធំផងដែរចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនភ្លាមៗយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ តែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យ៣ ធ្វេីការកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដើម្បីចាត់ការតាមច្បាប់៕ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!