ព្រឹតិ្តការណ៍ថ្មីៗ

ប្រឈមជាប់ពន្ធនាគាអស់មួយជីវិត ឃាតក ចាក់សម្លាប់សង្សាររួចញាត់ចូលធុងទឹកកកយកទៅទម្លាក់ចោលជិតស្ពានព្រែកតាមាក់

5 ខែ មុន 246 តូ សុផល

កណ្តាល៖ ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះសាលា​ដំបូងខេត្តកណ្តាល

បានបើកសវនាការជំនុំជម្រះសំណុំរឿងឃាតកម្មសម្លាប់សង្សារខ្លួនឯងយ៉ាងសាហាវព្រៃផ្សៃ រួចញាត់ចូលធុងទឹកកកយកទៅទម្លាក់ចោលនៅគល់ស្ពានព្រែករូងទី២ ស្រុកខ្សាច់កណ្តាលកន្លងមកនោះ តុលាកានិងប្រកាសសាលក្រមថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩​ ខាងមុខ។

សូមបញ្ជាក់ថា សវនាការនេះមានលោក គឹម ម៉េង ជាចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល លោក ទី សំណាង ជាចៅក្រម លោក ឆែរ វីវឌ្ឍនះ ជាចៅក្រម និងលោក ឯក ស៊ុនរស្មី ជាតំណាងអយ្យការ ផងដែរ។

ក្រោយបញ្ចប់ធ្វើការដេញដោលសួរនាំរួចមកលោក គឹម ម៉េង ជាចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាលបានសម្រេចលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ខាងមុខ។

សូមរំលឹកផងដែរថា ជនជាប់ចោទមានឈ្មោះ សឿ សុខផេង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានលោក គឹម រត្ន័ណារិន ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាលកាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ បានសម្រេចចេញដីការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”ឃាតកម្មគិតទុកជាមុន” តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌបទល្មើសនេះកំណត់ផ្តន្ទាទោសជនជាប់ចោទប្រឈមមុខជាប់ពន្ធនាគារមួយជីវិត ដែលប្រព្រឹត្តនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានព្រែករូងទី២ ផ្នែកខាងលិចតាមបណ្តោយផ្លូវជាតិ លេខ៨ ក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ចំណែកស្ត្រីរងគ្រោះឈ្មោះ យឿន ធានី អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀ ម ខេត្តកំពង់ចាម មានឪពុកឈ្មោះ យិន យឿន អាយុ៦៨ឆ្នាំ និងម្តាយឈ្មោះ ផល សៀន អាយុ៦៤ឆ្នាំ។

រឿងរ៉ាវ កាលពីវេលាម៉ោង០២និង២៤នាទីរសៀល ថ្ងៃទី១៦ ខែមីនាឆ្នាំ២០១៨កន្លងទៅនេះ នៅចំណុចគល់ស្ពានព្រែករូងទី២ ផ្នែកខាងលិចតាមបណ្តោយផ្លូវជាតិ លេខ៨ ក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រជាពលរដ្ឋអ្នកបើកម៉ូតូកង់បី បានប្រទះឃើញធុងទឹកកកពណ៌ក្រហមចំណុះ២០០លីត្រមួយចាក់សោរ រួចក៏ បានរាយការណ៍ប្រាប់នគរបាលចរាចរណ៍ ដែលឈរនៅគោលដៅក្បែរនោះ។ ហើយភ្លាមនោះសមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងកើតហេតុ ឃើញធុងទឹកកកខាងលើមានចាក់សោរ ពណ៌ខ្មៅ បន្ទាប់មកសមត្ថ​កិច្ចបានកាត់ត្រចៀកធុងទឹកកក ក៏ឃើញសាកសពមនុស្សស្រីម្នាក់អាក្រាយកាយនៅខាងក្នុង។អាយុចន្លោះពី ២៨ ឆ្នាំ ទៅ ៣៥ ឆ្នាំ មានកម្ពស់ ១,៥០ ម៉ែត្រនិងមានសម្ភារៈដូចជា មួកសុវត្ថិភាព១ កាបូបដៃ១ក្នុងនោះមានស៊ីមទូរស័ព្ទ១ កាំបិតចិតបន្លែ ចុងស្រួចដងធ្វើពីឈើបាក់ផ្លែ១ អាវពណ៌លឿង១ ខ្សែភ្លើងមានឌុយដាក់ក្នុងថង់ប្លាស្ទិក១អា វទ្រនាប់ពណ៌ផ្កាឈូក១ ដបទឹកបរិសុទ្ធ១ រ៉ូបពណ៌ផ្កាឈូក១មានប្រឡាក់ឈាម កន្សែងពោះគោពណ៌ ស ឆ្នូត១ ម៉ាសពណ៌ខៀវ១ ស្បែកជើងស្រី១គូ និងស្បៃដុសខ្លួន១។នៅលើមុខសាកសព និងស្មាខាងស្តាំ មានស្នាមបាញ់ស្ព្រាយ(ថ្នាំពណ៌ខ្មៅ ) មានស្នាមរបួសត្រង់គុម្ពត្រចៀកខាងស្តាំមុតរយះដល់ថ្ពាល់ ដាច់រយះសៀតថ្កាខាងស្តាំ រលាត់ស្បែកដើមដៃទាំងសងខាង មានស្នាមមុតនៅលើទ្រូងនិងលើពោះចំនួន ២០ កន្លែង ធ្លុះ៧ កន្លែង ឈាមហូរចេញពីមាត់ បាក់ឆ្អឹងចង្ការ របូតធ្មេញដាក់ខាងក្រោម របួសបបូរមាត់ខាងស្តាំ១កន្លែង របួសច្រមុះខាងស្តាំ១កន្លែង ស្នាមរោលខ្លោចរលាត់ស្បែកខាងក្រោយខ្នង ស្នាមរោលខ្លោចកំបះគូថ ទាំងសងខាង ស្នាមរោលខ្លោចរលាត់ស្បែកកំភួនជើងទាំងសងខាង ស្នាមជាំភ្លៅឆ្វេង១ កន្លែង និងរលាត់ស្បែកជង្គង់ខាងស្តាំ១កន្លែង។

កាលនោះ បើតាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា​មូលហេតុ​ដែល​គេ​សម្លាប់​ស្ត្រី​រង​គ្រោះ​ខាងលើ​បណ្តាល​មក​ពី​រូបគេ​ត្រូវការ​លុយ​ព្រោះ​ជនសង្ស័យ​លេងល្បែង​ចាញ់​និង​ជំពាក់​លុយ​គេ​ច្រើន​។​ ហើយ​រូបគេ​(​ជនសង្ស័យ​)​ជា​មនុស្ស​ស្គាល់គ្នា​រយៈពេល​២​ទៅ​៣​ឆ្នាំ​ហើយ​។​ ជនសង្ស័យ​បាន​បន្ត​ថា​ថ្ងៃ​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​មក​ជួសជុល​ទូរស័ព្ទ​នៅ​កន្លែង​ជនសង្ស័យ​ ដោយ​ឃើញ​ជន​រង​គ្រោះ​មាន​គ្រឿង​អ​ល័​ង្កា​នៅ​ជាប់​ខ្លួន​ច្រើន​ជនល្មើស​បាន​រៀបចំ​គម្រោង​សម្លាប់​តែ​ម្តង​។​ ជនសង្ស័យ​បាន​បញ្ជាក់​ថា​ខ្លួន​ចាញ់ល្បែង​និង​បាន​យក​ម៉ូតូ​របស់​ខ្លួន​មួយ​គ្រឿង​ម៉ាក​ហុងដា​ DREAM​ ឆ្នាំ​២០១៨​ យក​ទៅ​បញ្ចាំ​ក្រោយ​ពេល​សម្លាប់​នារី​រង​គ្រោះ​ខាងលើ​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​Zoomer​ X​ មួយ​គ្រឿង​ទៅ​លក់​និង​យក​លុយ​ទៅ​លោះ​ម៉ូតូ​របស់​ខ្លួន​មក​វិញ។

ជនឃាតកនេះ ប្រឈមជាប់ពន្ធនាគាអស់មួយជីវិត ៕ ដោយ៖ BORIN

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!