ព្រឹតិ្តការណ៍ថ្មីៗ

ខារ៉ាបាវ ផ្តាច់ជីវិតបុរសម្នាក់ ក្រោយពីបានផឹករួច

6 ខែ មុន 108 តូ សុផល

កំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ក្រោយពីបានផឹកភេសជ្ជៈ ខារ៉ាបាវ បង្កឱ្យមានការផ្ញាក់ផ្អើល

ឡេីងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២១គុម្ភះ ឆ្នាំ២០១៩នៅចំណុច ភូមិតាឡាត់ ឃុំស្វាយរុំពារ ស្រុកកំពង់លែង ខេត្តកំពងឆ្នាំង ។

បើតាមរបាយការណ៍ពីសមត្ថកិច្ចនគបាលស្រុកកំពង់លែង បានអោយដឹងថាជនរងគ្រោះមានឈ្មោះ ឈៀង ឈុន ភេទប្រុស អាយុ៤៩ឆ្នាំ ជាប្រជាការពាររស់នៅក្នុងភូមិ ឃុំ ស្រុក កេីតហេតុខាងលេី ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បាបឱ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានទិញ ភេសជ្ជះប្រភេទ(ខាររ៉ាបាវ)កំប៉ុងយកមកផឹក រួចបានស្លៀកពាក់ខោអាវនៅក្នុងផ្ទះស្រាប់តែដួលដាច់ផ្ងាទៅក្រោយ សន្លប់លែងដឹងខ្លួនតែម្តង បង្កការភ្ញាក់ផ្អើលដល់សាច់ញាតិនិងអ្នកភូមិមកជួយធ្វើចលនា។ ក្រោយមកក្រុមគ្រួសារបានដឹកយកមកមន្ទីពេទ្យបង្អែកស្រុកកំពង់លែង តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវមុនមកដល់មន្ទីពេទ្យម្លេះ ។

សមត្ថិច្ចបានចុះមកពិនិត្យ និងបានយកសំបកកំប៉ុង ខារ៉ាបាវ យកទៅពិនិត្យ ថាតើជនជនរងគ្រោះស្លាប់ថោយការពុល ខារ៉ាបាវ ឫយ៉ាងណាឱ្យពិតប្រាដក ។ តែជំហានដំបូងសមត្ថកិច្ចថាជនរងគ្រោះស្លាប់ដោយសារខ្យល់គ ។

សពជនរងគ្រោះត្រូវក្រុមគ្រួសារសាច់ញ្ញាតិរៀបចំធ្វេីបុណ្យទៅតាមប្រពៃណី ៕ ដោយ៖ BORIN

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ