ព្រឹតិ្តការណ៍ថ្មីៗ

បែកធ្លាយ រឿងពុករលួយមិនធម្មតារបស់ លោក ព្រុំ វិច មេ​ពេទ្យសត្វ​ខេត្តសៀមរាប

8 ខែ មុន 172 តូ សុផល

សៀមរាប ៖រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ព្រុំ វិច ប្រធាន​ពេទ្យសត្វ​ខេត្តសៀមរាប

ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ហើយក៏​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ព្រុំ វិច ខ្លះ​ផង​។

បើតាមមន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​បង្ហើប​ឲ្យ​ដឹងថា លោក ព្រុំ វិច ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ចំហរតែម្តង ។ ហើយ​ការដែល​គាត់ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្តបែបនេះ គឺមាន​ការបើក​ដៃ​ពី​សំណាក់​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ផងដែរ​។ ដូច្នេះហើយ​ទើប​ក្រុមអាជីវករ​ដែល​ប្រកបរ​បរកាប់​ជ្រូក​យកសា​ច់លក់​តាម​ទីផ្សារ​ក្នុង​ក្រុង​សៀមរាប និង​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តសៀមរាប អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ព្រុំ វិច និង​បក្ខពួក​ផង។​

ក្រុមអាជីវករ​ដែល​ប្រកបរ​បរកាប់​ជ្រូក​យកសា​ច់លក់​តាម​ទីផ្សារ​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក ព្រុំ វិច ដែលជា​មេ​ពេទ្យសត្វ​ខេត្តសៀមរាប នៅតែ​បន្ត​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ក្រុមអាជីវករ​កាប់​ជ្រូក​យកសា​ច់លក់​តាម​ទីផ្សារ​ក្នុង​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា សម្រាប់​ជ្រូក​មួយ​ក្បាល​ត្រូវ​លោក ព្រុំ វិច បញ្ជា​ឲ្យ​កូនចៅ​យកសា​ច់លក់​ជិត​មួយ​គីឡូក្រាម​ ដើម្បី​ទៅពិនិត្យ​រក​ជំងឺ​ផ្សេងៗ ក៏ប៉ុន្តែ​មិនដែល​ចេញ​ជា​លទ្ធផល​អ្វី​ឡើយ​។

ក្នុង​មួយថ្ងៃ​នៅ​ក្រុង​សៀមរាប កាប់​ជ្រូក​យកសា​ច់លក់​ប្រមាណ​៣០០​ក្បាល ដូច្នេះ​លោក ព្រុំ វិច និង​បក្ខពួក​អាច​ប្រមូល​សាច់ជ្រូក​បាន​ប្រមាណ​៣០០​គីឡូក្រាម បើ​គិត​ជា​លុយ​មិនតិច​នោះទេ​។

ចំពោះការបង់​លុយ​សម្រាប់​ពិឃាត​ជ្រូក​មួយ​ក្បាល​១៥០០​រៀល​និង​ការចំណាយ​ផ្សេងៗ​ទៀត​ទៅឱ្យលោក ព្រុំ វិច ។ ហើយក្រុមមន្ត្រី​ដែល​ដើរ​ប្រមូល​សាច់ជ្រូក​តែងតែ​ប្រើប្រាស់​ឈ្មោះ​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ដើម្បី​បិទបាំង​ទង្វើ​របស់​ពួកគេ​យ៉ាង​គឃ្លើន​។​

បើតាមក្រុមអាជីវករលក់សាច់គោវិញ បានប្រាប់ថា ក្រៅសត្វជ្រូក សត្វគោ ក្របី ក៍លោក ព្រុំ វិច ជម្រិតយកលុយខ្លាំងណាស់ដែរ ចាប់ពី២០ម៉ឺនរៀល ៤០ម៉ឺន រហូតទៅដល់៨០ម៉ឺនរៀលឯណោះក្នុងសត្វគោ១ក្បាល ដែលអាជីវករកាប់លក់សាច់ ក្រៅទីតាំងសត្តឃាត។

បើតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ព្រុំ វិច ដែលជា​ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​លោក ព្រុំ វិច ព្រមទាំង​បក្ខពួក​ប្រមូលបាន​លុយរាប់​លាន​រៀល​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ស៊ីចាយស្រីញី​ យ៉ាង​សុខ​ស្រួល​ ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ចំណែក​លោក ទា គឹម​សុទ្ធ ដែលជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បែរជា​សម្ងំស្ងៀម​បណ្ដោយ​ឲ្យ​លោក ព្រុំ វិច ព្រមទាំង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ដោយសារតែមានការបែងចែក​ផលប្រយោជន៍​តាម​លំដាប់លំដោយ​ផងដែរ​​។

ពាក់ព័ន្ធនុងការលើកឡើងរបស់ក្រុមអាជីវករខាងលើនេះ អង្គភាពយើងមិនអាចទាក់ទងសុំការបំភ្លឺពីលោកព្រុំ វិច បានទេ។ តែអង្គភាពយើងរងចាំការបកស្រាយណាមួយពីលោកព្រុំ វិច ពាក់ព័ន្ធនិងការលើកឡើងរបស់បងប្អូនអាជីវករខាងលើនេះ គ្រប់ពេលម៉ោងធ្វើការ ៕ ដោយ៖ BORIN

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ