ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ៖ព្រឹកនេះធ្វើការនៅផ្ទះ រាសីឡើងដោយប្រពន្ធចូលមកថតរូបជាមួយនៅក្នុងការិយាល័យតែម្តង

8 ខែ មុន 84 តូ សុផល

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំដែងនូវទឹកមុខសប្បាយរីករាយ

ជាមួយនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមានប្រសាសន៍លើផេកផ្លូវការសម្តេចថា៖ ព្រឹកនេះធ្វើការនៅផ្ទះ រាសីឡើងដោយប្រពន្ធចូលមកថតរូបជាមួយនៅក្នុងការិយាល័យតែម្តង។

សម្តេចបានបន្តថា៖ សុំទោសពេលណាខ្ញុំពិនិត្យនិងចុះហត្ថលេខាលើឯកសារនៅផ្ទះខ្ញុំតែងស្លៀកខោជើងខ្លីនិងអាវដៃខ្លី។

កូនៗចៅៗគេនៅផ្ទះរបស់គេនិងមានការងារដែលត្រូវធ្វើសម្រាប់
កូនៗ ឯចៅៗទៅសាលារៀន។

តានិងយាយនៅផ្ទះតែ២នាក់ពេលណាខ្ញុំចេញទៅធ្វើការយាយនៅផ្ទះម្នាក់ឯង។ពេលណាយាយចេញទៅធ្វើការខ្ញុំនៅផ្ទះម្នាក់ឯង។ពេលចេញទៅធ្វើការទាំងអស់គ្នាផ្ទះនេះអត់ម្ចាស់នៅទេ។
រាសីឡើងទាំងយាយទាំងតានៅ

ផ្ទះទាំងអស់គ្នាហើយយាយមកថតរូបក្នុងការិយាល័យដែលខ្ញុំយករូបថតនេះបង្ហោះfacebookមិនឱ្យគាត់ដឹង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ